ក្រសួងសាធារណការគ្រោងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១c នៅចុងឆ្នាំ២០១៩

36

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១c ពីផ្លូវបំបែកត្រង់ចំណុច​ផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅចុងឆ្នាំ២០១៩ខាងមុខដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងការ​ដឹកជញ្ជូនឲ្យកាន់តែមានភាពងាយស្រួលលឿនរហ័ស។

រដ្ឋមន្រ្តីក្រសួងសាធារណការនឹងដឹកជញ្ជូនបានអះអាងថា ក្រុមអ្នកជំនាញបានសិស្សា បច្ចេកផ្លូវនេះរួចរាល់ហើយ ដោយរងចាំតែថ្ងៃបើកការដ្ឋានស្ថាបនាតែប៉ុណ្ណោះថ្លែងក្នុង​ពិធីជួបសំណេះ​សំណាលជា​មួយថ្នាក់​ដឹកនាំ​មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវជាតិលេខ ៧១cនេះ នឹងបានជួយ​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋព្រោះជាផ្លូវសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនកសិផល​បានយ៉ាង​ច្រើនសំបើម ដូចជា ចេក កៅស៊ូ ដំឡូងមី ថ្នាំជក់និងអនុផលជាច្រើនផ្សេងទៀត។

សម្លេង ៖យើងធ្វើមិចទប់ស្កាត់ការដឹកទំនិញលើសទម្ងន់ដែលធ្វើឲ្យ​ខូចខាតផ្លូវជាតិរបស់យើង​ដែលថវិកា​យក​មក​កសាងនេះវាលំបាកណាស់ ចឹងមន្រ្តីយើងត្រូវខិតខំតស៊ូគ្រប់បែបយ៉ាងទាំងអស់​ដើម្បីទប់ស្កាត់ការដឹក​ទំនិញលើសទម្ងន់ដែលធ្វើឲ្យខូចផ្លូវរបស់យើងឯង ។

ឯកឧត្តមបានបន្តថា ក្រសួងសាធារណការកំពុងតែសិក្សាទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យដឹក​ជញ្ជូនសំខាន់ៗ​ផ្សេងទៀតដូចជា៖ទី១ គម្រោងសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ទី២ គម្រោងដឹកជញ្ជូនតាមទន្លេ និងទី៣ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបានជួយឲ្យសេដ្ឋកិច្ច ជាតិកាន់តែរីកចម្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង