កម្ពុជា-កូរ៉េពង្រីកកិច្ចសហការរួមគ្នាអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា

6

វិទ្យុជាតិកម្ពុ៖ ដោយ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ក្រសួងព័ត៌មានជំរុញការពង្រីកកិច្ចសហការជាមួយក្រុមប្រឹក្សាភាពយន្តសាធារណរដ្ឋកូរ៉េ ដើម្បីជួយ​លើស្ទួយការអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជាឲ្យកាន់តែរីកចំរើន។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក អូ ស៊ុក គឹន Oh Seok Geun ប្រធានក្រុមប្រឹក្សាភាពយន្តសាធារណះរដ្ឋកូរ៉េនៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឡើងថាប៉ុន្មានឆ្នាំកន្លងមកនេះ ទូរទស្សន៏ជាតិកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រុមប្រឹក្សាភាពយន្តកូរ៉េ ដើម្បីធ្វើការផលិតជាភាពយន្ត 3 D និយាយអំពីសម័យអង្គរ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា​បានត្រៀមជានិច្ចក្នុងការជំរុញកិច្ចសហការគ្នាជាមួយក្រុមប្រឹក្សាភាពយន្ត កូរ៉េ អោយសម្រេចកិច្ច​ការងារ​ភាពយន្តនេះ បានជោគជ័យ។

លោក អូ ស៊ុក គឹន Oh Seok Geun បានបញ្ជាក់ថា កិច្ចសហការផលិតភាពយន្តរវាងកម្ពុជា និងកូរ៉េនេះបានធ្វើឡើង ស្របតាមគោលការនៃកិច្ចសហការ រវាងអាស៊ាន និងកូរ៉េ ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍផ្នែកភាពយន្តនៅកម្ពុជា។
សូមបញ្ជាក់ថា កិច្ចសហការលើកការផលិតភាពយន្ត របស់ក្រសួងព័ត៌មានកម្ពុជានេះ គឺជាការពង្រីកនៃ​កិច្ចសហ​ការជំហ៊ានទី១អាស៊ាន និងកូរ៉េ ហើយ ជំហ៊ានទី២អាស៊ាន ឥណ្ឌា អាស៊ី ខាងត្បូង និងអាស៊ី កណ្តាល ដើម្បីក្លាយជាសមាគម វប្បធម៌អន្តរអាស៊ី ៕

អត្ថបទដែលជាប់ទាក់ទង