ស្ត្រី​ម្នាក់​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ ចូល​លេងល្បែង​ក្នុង​កាស៊ីណូ

91

ខេត្តកំពត ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ កក្កដា ២០១៨​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​ធ្វើ​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ នៅ​ក្នុង​កាស៊ីណូ ស្ថិត​នៅ​ភូមិ​ថ្កូវ ឃុ​ឫស្សី ស្រុក​កំពង់ត្រាច ។ ជនសង្ស័យ​ឈ្មោះ ហុង សុ​ម៉ា​លី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក ប្រភេទ​ក្រដាស​១០០ ចំនួន​០៥​សន្លឹក ទៅ​ដូរ​ហើយ​លេងល្បែង​កាស៊ីណូ​។ តែ​ពេល​នោះ​ត្រូវ​បាន​សន្តិសុខ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច ទើប​មានការ​ឃាត់ខ្លួន និង បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង