លោកត្រំានិយាយថាអាចនឹងមានជំនួបជាលើកទីបី​ជាមួយមេដឹកនំារបស់ប្រទេសកូរ៉េខាងជើង​

14

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា
អាចនឹងមានជំនួបជាលើកទីបីរវាងគាត់ និងមេដឹកនំារបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអុន ។

លោកត្រំាបាននិយាយបែបនេះ ទៅកាន់ក្រុមអ្នកកាសែតមុនពេលគាត់ជួបជាទ្វេភាគីជាមួយប្រធានាធិបតីរបស់​ប្រទេសកូរ៉េខាងត្បូង លោក ម៉ូន​ យ៉ាអ៊ីននៅក្នុងសេតវិមាន ។​ នៅពេលមានសំនួរអំពី ថា តើអាចនឹងមានជំនួបត្រីភាគី រវាងលោកត្រំា លោកគីម ជុងអុន និងលោក ម៉ូន​ យ៉ាអ៊ីន លោកត្រំា ឆ្លើយថា ​អាចនឹងមាន ។

ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទំនាក់ទំនងការទូតរវាងលោកត្រំា និងលោក
គីម ជុងអុន ធ្វើឲ្យស្ថានការណ៍តានតឹងផ្នែកយោធា មានភាពធូរស្រាល នៅលើឧបទ្វីបកូរ៉េ ។ ​

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (១២.០៤.១៩)

អត្ថបទដែលជាប់ទាក់ទង