​យាន្តអាវកាសរបស់ប្រទេសអ៊ីស្រាអែលធ្លាក់ពេលព្យាយាមចុះចតលើភពព្រះចន្ទ​

13

អ៊ីស្រាអែល៖ ការព្យាយាមរបស់ប្រទេសអ៊ីស្រាអែល ដើម្បីបញ្ជាយាន្តអាវកាសរបស់ខ្លួន ឲ្យចុះចតលើភពព្រះចន្ទ ត្រូវបរាជ័យ
កាលពីថ្ងៃព្រហស្បតិ៍នេះ ។

តាមប្រភពព័ត៌មានពីស្ថាប័នទទួលបន្ទុកការបង្ហោះយាន្តអាវកាសនោះ បានឲ្យដឹងថាយាន្តអាវកាសបានធ្លាក់ចុះ មុនពេលដែលត្រូវបានបញ្ជាឲ្យចុះចត ដោយសម្រួល ដោយសារការជាប់គំាងគ្រឿងម៉ាស៊ីន
និងប្រព័ន្ធទំនាក់ទំនងពីស្ថានីយនៅខាងក្រោម និងយាន្តអាវកាស ។

យាន្តអាវកាសនេះ គ្មានមនុស្សបើកបរទេ ហើយបានធ្លាក់ចុះ បន្ទាប់ពីប្រើពេលអស់​ ប្រមាណ ២១ នាទី
ដើម្បីចុះចតដោយសម្រួល ។រហូតមកដល់ពេលនេះ មានតែប្រទេសបីទេ ដែលអាចបញ្ជាយាន្តអាវកាសឲ្យចុះចតដោយជោគជ័យបានលើភពព្រះចន្ទ ។ ប្រទេសទំាងបីនោះ គឺសហរដ្ឋអាមេរិក រុស្សី និងប្រទេសចិន ។ យាន្តអាវកាសនីមួយ ៗត្រូវធ្វើដំណើរចម្ងាយផ្លូវ ៣៨៤.០០០ គីឡូម៉ែត្រពីផែនដី ទៅកាន់ភពព្រះចន្ទ ។​​

អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (១២.០៤.១៩)

អត្ថបទដែលជាប់ទាក់ទង