បុណ្យចូលឆ្នាំខ្មែរប្រណីជាតិខាងមុខនេះ ក្រសួងសុខាភិបាលត្រៀមសម្ភារ និងគ្រួពេទ្យរួចជាស្រេចដើម្បីសង្គ្រោះព្យាបាលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

9

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមដាក់ពង្រាយគ្រូពេទ្យនិងរថយន្តសង្គ្រោះដើម្បីត្រៀមជួយសង្គ្រោះបឋមដល់ប្រជាព ល រដ្ឋដែលមានបញ្ហាសុខភាពនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។

ប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសុខាភិបាលបានណែនាំដល់មន្ទីរសុខាភិបាលទាំង២៥រាជធានីខេត្ត ត្រូវដាក់ពង្រាយគ្រូពេទ្យនិងរថយន្តសង្គ្រោះពិសេសនៅតាមកន្លែងពិធីសង្គ្រានតាមខេត្តដើម្បីត្រៀមជួយសង្គ្រោះឲ្យទាន់ពេលវេលាដល់ពលរដ្ឋមានបញ្ហាសុខភាពស្រាលៗ។

លោកជំទាវ បានជំរុញឲ្យក្រុមគ្រូពេទ្យដែលនៅប្រ ចាំការ២៤ម៉ោងលើ២៤ម៉ោងនៅតាមគោលដៅនីមួយៗត្រូវត្រៀមសម្ភារៈបរិក្ខាដូចជាថ្នាំពេទ្យ  សេរ៉ូមជាដើមឲ្យបានរួចរាល់ត្រៀមចាំជួយសង្រ្គោះដល់ប្រជាពលរដ្ឋហើយក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលា ។

លោកជំទាវបានបន្ថែមថា៖ជាងនេះទៅទៀតក្រសួងក៏បានណែនាំឲ្យមន្ទីរសុខាភិបាលនីមួយៗចល័តគ្រូពេទ្យនៅតាមតំបន់ដែលមានមហាជនច្រើនៗដើម្បីជួយសង្គ្រោះបឋមដល់ពលរដ្ឋនៅពេលមានបញ្ហាវិលមុខ ឈឺក្បាល ចុកពោះឬរាគរូស ផងដែរ។

ជាមួយគ្នានេះដែរលោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាតនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីជៀសវាងកុំឲ្យកើតជំងឺដង្កាត់ផ្សេងៗហើយពេលមានបញ្ហាសុខភាពត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ។

ពិធីបុណ្យចូលឆ្នាំម្តងៗប្រជាពលរដ្ឋតែងតែមានជួបបញ្ហាសុខភាពដូចជាគ្រោះថ្នាក់ចរាចរណ៍ ឈឺក្បា ល វិលមុខ ខ្យល់គនិងជំងឺរាកជាដើមដោយសារការបរិភោគចំណីអាហារមិនស្អាតនិងអាកាសធាតុក្តៅខ្លាំង។ពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង