កូរ៉េខាងជើងជំរុញឱ្យលោកត្រាំ​ប្តូរលោកប៉ុមប៉េអូចេញពីការចរចា

24

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនលែងចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិកហើយជាពិសេសជាមួយរដ្ឋមន្ត្រីការបរទេសលោកម៉ែក ប៉ុមប៉េអូ​ដោយការពិភាក្សា គួរតែត្រូវជំនួសដោយមនុស្សម្នាក់ផ្សេងទៀតដែលមានភាពចាស់ទុំ ។ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសអំពីការសាកល្បងអាវុធ​ជាលើកដំបូងចាប់តាំងពីការចរចានុយក្លេអ៊ែត្រូវបរាជ័យ។

ទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើងបាននិយាយថាលោកវ៉ន់ចុងហ្កាន់​ដែលទទួលខុសត្រូវក្នុងកិច្ចការចរចារជាមួយអាមេរិកនៅក្រសួងការបរទេសបានព្រមានថាគ្មាននរណាម្នាក់អាចទស្សន៍ទាយថាតើនឹងមានអ្វីកើតឡើងឡើយប្រសិនបើក្រុងវ៉ាស៊ីនតោនមិនបោះបង់ចោល មូលហេតុនៃឫសគល់ ដែលបានបង្ខំឱ្យក្រុងព្យុងយ៉ាងបង្កើតអាវុធនុយក្លេអ៊ែរនោះ​​​ ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានចុះត្រួតពិនិត្យការសាកល្ប
ងអាវុធយុទ្ធសាស្ត្រថ្មីដែលជាការសាកល្បងអាវុធ​លើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីជំនួបកំពូលរវាងលោកគីមជុងអុននិងលោកត្រាំត្រូវបរាជ័យកាលពីចុងខែកុម្ភៈឆ្នាំនេះ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៩.០៤.១៩)

អត្ថបទដែលជាប់ទាក់ទង