លោកគីមជុងអ៊ុននឹងជួបជាមួយលោកពូទីនខណៈដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងកើនឡើង

56

រុស្ស៊ី៖ វិមានក្រឹមឡាំងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននឹងធ្វើទស្សនកិច្ចទៅប្រទេ
សរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយលោកវ្លាឌីមៀរពូទីននៅក្នុងខែនេះខណៈពេលដែលភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិង
ក្រុងព្យុងយ៉ាងបានឈានដល់ចំនុចមួយយ៉ាងក្តៅ។

វិមានក្រឹមឡាំងបានប្រកាសពីការជួបភិភាក្សានេះប៉ុន្មានម៉ោងក្រោយពីកូរ៉េខាងជើងបាននិយាយរិះគន់រដ្ឋមន្ត្រីក្រសួងការ
បរទេសអាមេរិកលោកម៉ែក ប៉ុមប៉េអូ ​ ដោយទាមទារឱ្យផ្លាស់ប្តូរលោកចេញពីការចរចារកម្មវិធីអាវុធនុយក្លេអ៊ែរ។

កិច្ចប្រជុំរវាងលោកគីមនិងលោកពូទីននឹងក្លាយជាកិច្ចពិភាក្សាលើកដំបូងរវាងមេដឹកនៃប្រទេសទាំងពីរខណៈដែលទីក្រុង
ម៉ូស្គូព្យាយាមដើរតួជាប្រទេសដើរដោះស្រាយបញ្ហា នៅទូទាំងពិភពលោក។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៩.០៤.១៩)

អត្ថបទដែលជាប់ទាក់ទង