មនុស្សជាង២០០បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារនិងសណ្ឋាគារនៅប្រទេសស្រីលង្កា

67

ស្រីលង្កា៖ មនុស្សជាង ២០០ នាក់​បានស្លាប់និងយ៉ាងហោចណាស់ ៤៥០នាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក​ក្នុងព្រះវិហារនិងសណ្ឋាគារប្រណីតនៅប្រទេសស្រីលង្កាចំថ្ងៃបុណ្យគ្រឹស្តអ៊ីសស្ទឺ ​កាលពីថ្ងៃអាទិត្យដែលនេះជាការវាយប្រហារដ៏ធំលើកទីមួយទៅលើប្រទេសស្រីលង្កាចាប់តាំងពីបានបញ្ចប់សង្គ្រាមស៊ីវិលកាលពី ១០ ឆ្នាំមុន។

នាយករដ្ឋមន្ត្រីស្រីលង្កា​បានថ្កោលទោសការវាយប្រហារនេះថាជាអំពើកំសាកហើយបាននិយាយថារដ្ឋាភិបាលកំពុងធ្វើ
ការយ៉ាងសកម្មដើម្បីទប់ស្កាត់ស្ថានភាពនេះ។រដ្ឋាភិបាលបានប្រកាសបំរាមគោចរនៅទីក្រុងកូឡុំបូហើយបានបិទប្រព័ន្ធផ្សព្វផ្សាយសង្គមនិងគេហទំព័ររួមទាំងហ្វេសបុក​ផងដែរ។

រដ្ឋាភិបាលបានទទួលស្គាល់ថារដ្ឋាភិបាលបានទទួល​ ព័ត៌មានជាមុនអំពីការវាយប្រហារលើព្រះវិហារដែលពាក់ព័ន្ធនឹងក្រុមអ៊ិស្លាមនិយមក្នុងស្រុកមួយប៉ុន្ដែមិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់អំពីករណីនេះ ទេ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.០៤.១៩)

អត្ថបទដែលជាប់ទាក់ទង