ក្រសួងព័ត៌មាន មិនគាំទ្រ ចំពោះការផ្សព្វផ្សាយលើកទឹកចិត្តអោយប្រជាពលរដ្ឋសេពគ្រឿងស្រវឹងនោះទេ

72

វិទ្យុជាតិកម្ពុជា៖ដោយលោកស្រីប៉ុងសុភាវី៖

ក្រសួងព័ត៌មានបានប្រកាសមិនគាំទ្រចំពោះការផ្សព្វផ្សាយលើកទឹកចិត្តអោយប្រជាពលរដ្ឋសេពគ្រឿងស្រវឹងនោះទេការសេពគ្រឿងស្រវឹងច្រើនហួសកំរិតអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងនិងអ្នកដទៃ។

ក្នុងកិច្ចប្រជុំពិភាក្សាក្នុងក្របខណ្ឌ័ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជាមួយប្រតិភូក្រសួងព័ត៌មាននៅថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩នៅវិមានសន្តិភាពឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍បង្ហាញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការផ្សាយលើកទឹកចិត្តអោយប្រជាពលរដ្ឋសេពគ្រឿងស្រវឹងដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិសុវត្ថិភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណះ

ឯកឧត្តមបានបន្តថាការផ្សព្វផ្សាយគ្រឿងស្រវឹងនេះក្រសួងព័ត៌មានធ្លាប់បានធ្វើការជូនដំណឹងដល់ម្ចាស់ស្ថានីយ៏វិទ្យុទូរទស្សន៏កាសែតទស្សាវដ្តីនិងអាហ្វីសប៉ាណូទាំងអស់ដាក់ពាក្យស្លោកនៅក្រោមស្ព័តផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបើស្រវឹងកុំបើកបរឬបើកបរកុំសេពគ្រឿងស្រវឹងទន្ទឹមនេះក៏ត្រូវបញ្ចប់រាល់ការចាក់ផ្សាយស្ព័តពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់និងធ្វើការចាប់រង្វាន់ជាលុយ  សម្ភារះផ្សេងៗដល់អតិថិជន។

ឯកឧត្តមបានបញ្ជាក់ថាក្រសួងព័ត៌មានបានចុះកិច្ចព្រមព្រៀងជាមួយសម្ពន្ធ័ក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាហ្វិចក្នុងគោលបំណងដើម្បីធានាថារាល់សកម្មភាពការផ្សព្វផ្សាយទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មនិងការឃោសនាលក់ផលិតផលគ្រប់បែបយ៉ាងដែលទាក់ទងគ្រឿងស្រវឹងអោយបានត្រឹមត្រូវ។

តាមរយៈនៃកិច្ចប្រជុំនេះឯកឧត្តមខៀវកាញារីទ្ធបានលើកឡើងថាស្ថាប័នព័ត៌មានដែលមានច្បាប់ការពារគឺមានតែប្រភេទសារព័ត៌មានតាមទូរទស្សន៍សារព័ត៌មានតាមវិទ្យុនិងសារព័ត៌មានកាសែតហើយការផ្សាយនៅតាមហ្វេសបុកមិនមែនជាការផ្សាយព័ត៌មាននោះទេប៉ុន្តែបើសារព័ត៌មានOnlineមានច្បាប់គឺត្រូវអនុវត្តតាមច្បាប់របបសារព័ត៌មានជាធរមានហើយក៏ជាមូលដ្ឋានដើម្បីតតាំងទៅតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង