លោកត្រាំដាក់ទណ្ឌកម្មថ្មីទៅលើឧស្សាហកម្មលោហៈរបស់ប្រទេសអ៊ីរ៉ង់

39

អ៊ីរ៉ង់៖ កាលពីថ្ងៃពុធប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបានបញ្ជាឲ្យមានការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអ៊ីរ៉ង់ដោយផ្តោត​លើការនាំចេញឧស្សាហកម្មលោហៈរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះព្រមទាំងសន្យាថានឹងនៅតែរឹតបន្ដឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើ
អ៊ីរ៉ង់មិនប្តូរគោលនយោបាយរបស់ខ្លួននោះទេ។

ការប្រកាសនេះត្រូវបានធ្វើឡើងចំខួបរយៈពេលមួយឆ្នាំនៃការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រម
ព្រៀងនុយក្លេអ៊ែរដ៏សំខាន់ ដែលប្រទេសអ៊ីរ៉ង់បានធ្វើក្នុងឆ្នាំ ២០១៥ ជាមួយមហាអំនាចលោកខាងលិច
ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន លើ ប្រទេស អ៊ីរ៉ង់ ហើយការប្រកាសនេះក៏ត្រូវបានធ្វើឡើង
តែប៉ុន្មានម៉ោងក្រោយពីអ៊ីរ៉ង់និយាយថាខ្លួននឹងលែងគោរពតាមកិច្ចព្រមព្រៀងអ្វីទៀតហើយ ។

ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងក្រុងតេរ៉ង់កំពុងឈានដល់កម្រិតខ្ពស់នៅពេលដែលរដ្ឋការលោកត្រាំបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនកំពុងដាក់ពង្រាយនាវាផ្ទុកយន្តហោះនិងយន្តហោះទម្លាក់គ្រាប់បែកទៅមជ្ឈិមបូព៌ា។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៩.០៥.១៩)

អត្ថបទដែលជាប់ទាក់ទង