កិច្ចចរចារពាណិជ្ជកម្មរវាងអាមេរិកនិងចិនត្រូវបានបន្តឡើងវិញ

51

ចិន៖ មន្ត្រីអាមេរិកនិងចិនបានវិលត្រឡប់មកកាន់តុចរចាវិញកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលលោកប្រធានាធិបតី
ដូណាល់ត្រាំ បានសម្តែងសេចក្តីសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ រវាងប្រទេសទំាងពីរ ។

​ការតម្លើងពន្ធលើទំនិញរាប់ពាន់លានដុល្លាររបស់ប្រទេសចិននឹងចាប់អនុវត្តពីក​ណ្តា​ល​អធ្រាត្រថ្ងៃសុក្រនេះ ទៅ ។
ក្រសួងពាណិជ្ជកម្មចិនបានព្រមានថាក្រុងប៉េកាំងមិនចុះចាញ់ជាមួយនឹងសម្ពាធណាមួយនិងចំពោះការគំរាមតម្លើងពន្ធគយរបស់សហរដ្ឋអាមេរិកដែលកើនឡើងរហូតដល់ ២៥% តាមការគ្រោងទុកនៅថ្ងៃសុក្រនេះទេ។

ចាប់តាំងពីឆ្នាំមុនប្រទេសទាំងពីរបានតម្លើងពន្ធលើទំនិញទំាងសងខាង ដែលមាន​ទឹកប្រាក់ជាង ៣៦០ពាន់លានដុល្លារ​ ធ្វើឲ្យ​ការនាំចេញកសិផលរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនត្រូវធ្លាក់ចុះនិងនំាឲ្យមានផលប៉ះពាល់ទៅលើវិស័យផលិតកម្មរបស់ប្រទេសទាំងពីរ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១០.០៥.១៩)

អត្ថបទដែលជាប់ទាក់ទង