លោកពូទីននិយាយថាប្រទេសរុស្ស៊ីនឹងបន្តបង្កើនសក្តានុពលវិស័យការពារជាតិ

17

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាប្រទេសរុស្ស៊ីនឹងបន្តបង្កើនសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនព្រមទាំងបើកចំហទទួលកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្ម, ណាហ្ស៊ីនិយមនិងភាពជ្រុលនិយម ។

លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថាមួយមុនពេលដើរក្បួនយោធានៅទីលានក្រហមដើម្បីរំលឹកខួបលើកទី ៧៤
នៃជ័យជំនះលើកងកំលាំងណាហ្ស៊ីរបស់អាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ ។លោកពូទីនបានបន្តទៀតថារុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដើម្បីធានានូវសមត្ថភាពនៃកងកម្លាំងប្រដាប់អាវុធនិងសក្តានុពលនៃវិស័យការពារជាតិឲ្យដល់កម្រិតទំនើបបំផុត។

លោកក៏បាននិយាយថាប្រទេសរុស្ស៊ីបានបើកទូលាយទទួលនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ដែល
ត្រៀមខ្លួនទប់ទល់នឹងភេវរកម្ម, ណាហ្ស៊ីនិយមនិងភាពជ្រុលនិយមផ្សេងៗ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១០.០៥.១៩)

អត្ថបទដែលជាប់ទាក់ទង