នាយករដ្ឋមន្ត្រីកម្ពុជា-នេប៉ាល់ ចង់ឲ្យមានការហោះហើរត្រង់ រវាងប្រទេសទាំងពីរ

66

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៩ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ជាផ្លូវការ និងពិភាក្សា ជាមួយឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅវិមានសន្តិភាព។


តាមប្រសាសន៍ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងក្រោយបញ្ចប់ជំនួបពិភាក្សាទ្វេភាគីនោះថា ឯកឧត្តម ខេភី សាម៉ា អូលី នាយករដ្ឋមន្រ្តីប្រទេសនេប៉ាល់ បានមានប្រសាសន៍ដោយចាត់ទុកថា ដំណើរមកកាន់កម្ពុជានាពេលនេះ គឺជាការបើកទំព័រថ្មី ហើយនឹងជំរុញឲ្យទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់បានចាត់ទុកទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានសក្តានុពលលើគ្រប់វិស័យ។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជា ជាប្រទេសដែលប្រជាជនភាគ ច្រើនកាន់ព្រះពុទ្ធសាសនា រីឯនេប៉ាល់វិញ ជាទីកន្លែងដែលព្រះពុទ្ធប្រសូតនោះ នឹងធ្វើអោយទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន។ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងទេសចរណ៍ ដែលនេប៉ាល់ អាចរៀនពីប្រទេសកម្ពុជា។


ក្នុងការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងគួរតែខិតខំក្នុងការបង្កើ ននូវវិស័យសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ ដោយធ្វើយ៉ាងណា កំណត់គោលដៅក្នុងការជំ រុញកិច្ចសហប្រតិបត្តិការ លើវិស័យដែលយើងមានផលប្រយោជន៍រវាងគ្នា ទៅវិញទៅមក។ សម្តេចតេជោបន្តថា បច្ចុប្បន្នថ្វីត្បិតតែទំហំពា ណិជ្ជកម្មប្រទេសទាំងពីរ មានតិចពិតមែន ប៉ុន្តែនៅមានសក្កានុពល និងឱកាសជាច្រើនដែលអាចពង្រីកកាន់តែធំជាងនេះ បន្ថែមទៀត។
សម្តេចតេជោបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ សភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាចចុះហត្ថលេខា ដើម្បីពង្រឹងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរបន្ថែមទៀត។
សម្តេចបានគូសបញ្ជាក់ថា ថ្ងៃទី១៤ឧសភា នឹងមានវេទិកាពាណិជ្ជកម្ម ដែលសភាពាណិជ្ជកម្មប្រទេសទាំងពីរ បានសហការគ្នា រៀបចំដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងវិស័យផ្សេងៗទៀតផងដែរ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា យើងគួរតែជំរុញធ្វើយ៉ាងណា ឲ្យមាន ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងប្រទេសទាំង ពីរ ដោយសារតែប្រទេសទាំងពីរមានសក្តានុពល ។ លើសពីនេះ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជានៅខេត្តសៀមរាប មានទេសចរណ៍ច្រើន រីឯទីក្រុងជាដែនដី ដែលព្រះពុទ្ធប្រសូត្រវិញ ក៏មានភ្ញៀវទេសចរច្រើនផងដែរ ដូច្នេះយើងអាចសហការគ្នា បានទូលំទូលាយ។ សម្តេចតេជោ បានបន្តថា កិច្ចសហប្រតិបត្តិការទេសចរណ៍ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលប្រទេសទាំងពីរ អាចពង្រឹងនិងពង្រីក ដោយមិនត្រឹមតែទ្វេភាគីប៉ុណ្ណោះទេ យើងអាចធ្វើជាមួយនឹងប្រទេសទី៣បានផងដែរ។
សម្តេចតេជោបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៨ កន្លងទៅ ទេសចរណ៍កម្ពុជាបានធ្វើដំណើរទេស ចរទៅក្រៅប្រទេសចំនួនជិត២លាននាក់។ ចំនួននេះ គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយចំ នួនអ្នកទេសចរកម្ពុជា ទៅកាន់នេប៉ាល់ ក៏មាន ការកើនឡើងផងដែរ ដោយសារទីនោះ គឺជាទឹក ដីដែលព្រះពុទ្ធបានប្រសូត្រ ហើយជាទីចាប់អារម្ម ណ៍ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។
ព្រមជាមួយនោះ សម្តេចតេជោក៏បានជំរុញអោយមានការអនុវត្តន៍ នូវការសហប្រតិបត្តិការគ្នាលើវិស័យវប្បធម៌ ឲ្យកាន់តែទូលំទូលាយបន្ថែ មទៀត ស្របទៅតាមអនុស្សរណៈដែលបានចុះហត្ថលេខាកាលពីពេលកន្លងទៅ។
ដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យអប់ រំវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជា ក់ថា ថ្វីត្បិតតែយើងមិនទាន់មាននៅឡើយ ប៉ុន្តែយើងអាចធ្វើយ៉ាងណាឲ្យមាននៅពេលអនាគត ជាពិសេសក្នុងការផ្លាស់ប្ដូរបញ្ញវន្តនិងនិស្សិត រវាងប្រទេសទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ បានឯកភាព លើសំណើនិងយោបល់របស់សម្ដេចតេជោហ៊ុន សែន។ ឯកឧត្តមចង់ឃើញថា ទំនាក់ទំនងទ្វេភា គី កាន់តែធំគ្រប់កម្រិត គ្រប់វិស័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា វប្បធម៌រវាងប្រទេសទាំងពីរ មានភាពស្រដៀងគ្នាច្រើន។ ជាពិសេសទៅទៀត ឯកឧត្តមចង់ឃើញការបើកស្ថានកុងស៊ុល រវាងប្រទេសទាំងពីរ ដោយសារតែកាលពីពេលកន្លង មកយើងបានភ្ជាប់ទំនាក់ទំនងការទូត ជាមួយគ្នា ប៉ុន្តែពុំទាន់មានបើកស្ថានទូត រវាងប្រទេសទាំង ពីរ នៅឡើយ។
ឯ.ឧនាយករដ្ឋមន្ត្រីនេប៉ាល់ បានបន្តថា ការត ភ្ជាប់វិស័យអាកាសចរណ៍នេះ គឺមានសារៈសំខាន់ ជាពិសេសផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេ ភាគី។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលឯកឧត្តម ចង់ឃើញគឺការហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ នៅក្នុងឱកាសនោះបានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅទស្សនកិច្ចប្រទេសនេប៉ាល់ជាថ្មីម្ដងទៀត នាពេលខាងមុខ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ជាការឆ្លើយតបបានទទួលយកនូវការអញ្ជើញទៅទស្សនកិច្ច នៅប្រទេសនេប៉ាល់។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមខេភី សាមា អូលី បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះ ហត្ថលេខាលើឯកសារមួយចំនួនរួមមាន
១.កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី ពាណិជ្ជកម្មនិងការវិនិយោគ ចុះហត្ថលេខាដោយឯកឧត្តមកេដា បាហាដួ អាឌីការី(Kedar Bahadur Adhika ri ) រដ្ឋលេខាធិការទទួលបន្ទុកឧស្សាហកម្ម ពា ណិជ្ជកម្មនិងផ្គត់ផ្គង់នេប៉ាល់ និងឯកឧត្តម ប៉ាន
សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជា ណាចក្រកម្ពុជា។
២.អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងសភាពាណិជ្ជកម្ម នេប៉ាល់ និងសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាដោយ លោក រ៉ាយេស កាហ្ស៊ី ស្រេស្តា(Rajesh Kazi SHRESTA) ប្រធានសភាពាណិជ្ជកម្មនេប៉ាល់ និងឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជ កម្មកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង