សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូននាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់

11

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួល និងរៀបចំពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ និងលោកជំទាវ រ៉ាឌីកា សាគីយ៉ា (Radhika Shakya) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋ មន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ នឹងបានពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្ត ភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។

ពិធីលៀងសាយភោជន៍នេះ គឺធ្វើឡើងនៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសំខាន់ៗ និងមន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង