គិតត្រឹមខែឧសភាឆ្នាំ២០១៩នេះ រាជធានីភ្នំពេញមាន អតីតយុទ្ធជនកម្ពុជាចំនួន៩៣១៨នាក់ដែលសមាគម កំពុងយកចិត្តទុកដាក់

32

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖ រាជធានីភ្នំពេញ៖ គិតត្រឹមខែឧសភាឆ្នាំ២០១៩នេះ រាជធានីភ្នំពេញមានអតីតយុទ្ធជនកម្ពុជាសរុបចំនួន៩៣១៨នាក់ ហើយក្នុងចំនួននេះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់ ដូចជាការផ្តល់ ការសាងសង់ផ្ទះជូន ការផ្តល់ដីដែលមានស្រាប់ ការជួសជុលផ្ទះ ការស្នើសុំដីនឹងផ្ទះទៅរស់តាមបណ្តាខេត្តនានាជាដើម។


នេះបើតាមការបង្ហាញអោយដឹងក្នុងពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនមកម្ពុជា២១ខែមិនា ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ឧសភា ២០១៩ នៅសាលារាជធានីក្រោមវត្តមាន លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ​ ។


លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទារាជធានីភ្នំពេញ បានអោយដឹងថា
មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទារាជធានីភ្នំពេញ បាននិងកំពុងគ្រប់គ្រងធ្វើរបបគោលនយោបាយដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩មានចំនួនសរុប ៩៣១៨នាក់ ក្នុងនោះរួមមាន ជនពិការ១២៦១នាក់ គ្រួសារពលី១២១២នាក់ គ្រួសារមរណៈ៥៨២នាក់ និវត្តជន៣៦៨៤នាក់ ជនបាត់បង់ពលកម្ម៦៧នាក់ បន្ទុក៩៩១៨នាក់ កូន២៤១៤នាក់។

គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានចងក្រងជាសមាជិក សមាគមនៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញចំនួន៨៨០៦នាក់។បានចុះសួរសុខទុក្ខសមាជិកសមាគមដែលមានជំងឺសម្រាកនៅតាមមន្ទីរពេទ្យនិងនៅតាមផ្ទះបានចំនួន១៤៨គ្រួសារ។


បានបង្កើតគណៈកម្មការចុះត្រួតពិនិត្យនិងវាយតម្លៃ
បានចុះត្រួតពិនិត្យវាយតម្លៃលើសំណើរសុំរបស់សមាជិក សមាគមដែលក្រីក្រ ស្នើសុំសង់ផ្ទះចំនួន២៤ខ្នង ជួសជុលផ្ទះចំនួន៣២ខ្នង និងស្នើសុំដីនិងផ្ទះទីរស់នៅតាមបណ្តាខេត្តនានាចំនួន ១០១គ្រួសារ។
បានទទួលថវិកា២០,០០០,០០០រៀល ពីលោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការជួយសម្រាប់ដោះស្រាយបុណ្យសព អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដែលក្រីក្របំផុត។ បានផ្តល់ប័ណ្ណសមាជិក ប ស សជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ខណ្ឌទាំង១២ចំនួន៦១២៣នាក់។


បានសហការចុះបើកផ្តល់ប្រាក់ឧបត្ថម្ភមរណៈសង្គ្រោះនិងប្រាក់ធនារ៉ាប់រងសង្គមជូនដល់គ្រួសារនៃសពសរុបចំនួន១៤៤សព។
ជាក់ស្តែងពេលនេះមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន១៥៧គ្រួសារ ជួបការលំបាក ត្រូវបានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយជាជំហានៗ ក្នុងការផ្តល់ ការសុំសាងសង់ផ្ទះជូនដល់សមាជិក សមាគមលើដីដែលមានស្រាប់ចំនួណ២៤ខ្នង ការសុំជួសជុលផ្ទះជូនចំនួន៣២ខ្នង និងការស្នើសុំដីនឹងផ្ទះទៅរស់តាមបណ្តាខេត្តនានាចំនួន១០១គ្រួសារ។


លោកស្រីកែវ សុខពិសី ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ការប្រារឰពិធីខួបលើកទី ១២ ទិវាអតីតកម្ពុជា២១ មិថុនានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ដើម្បីរំឭកគុណូបការៈគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតធ្វើឲ្យប្រទេសជាតិយើងមាន ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

លោកស្រីបន្តទៀតថា ក្រោយឆ្នាំ១៩៧៩ បងប្អូនអតីតយុទ្ធជនរបស់យើងទាំងអស់មានអាយុត្រឹមតែ១៥ទៅ ២០ឆ្នាំប៉ុណ្ណោះ តែមកដល់ពេលនេះបានចូលនិវត្តន៍ទៅហើយ ខណៈដែលការណោះ បងប្អូននិវត្តន៍ជនទាំងអស់សុទ្ធតែធ្វើការបំពេញការងារជូនជាតិដោយមិនមានប្រាក់ខែផងនោះ។
ស្រីបានអីបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលមានសុខសន្តិភាពពេញបរិបូរណ៍ ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេស
រហូតមានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។
ដោយមើល ឃើញពីគុណតំលៃដ៏មិនអាចកាត់ថ្លៃៗពីសំណាក់អតីតយុទ្ធជនរបស់យើងសម្ដេចបានបង្កើតឲ្យមានជាទិវារំលឹកអតីតយុទ្ធជននេះឡើងនៅថ្ងៃទី១២មិថុនាជារៀងរាល់ឆ្នាំ ។ មិនតែប៉ុណ្ណោះសម្ដេចនៅបានផ្ដល់ជាដីសម្បទាន ជាផ្ទះសំបែងជាថវិកានិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើមថែមទៀត។
លោកស្រីបានបញ្ជាក់ទៀតថា ក្នុងនាម​ឯកឧត្តម​ ឃួងស្រេងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នឹងពង្រឹងការយកចិត្តទុកដាក់លើកកម្ពស់ជីភាពអតីតយុទ្ធជនអោយបានប្រសើរឡើងទៅតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ៕

អត្ថបទដែលជាប់ទាក់ទង