​រដ្ឋកាលីហ្វ័រនីប្រកាសអាសន្នក្នុងពេលមានការគំរាមពីភ្លើងឆេះព្រៃ

51

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៧.០៧.១៨)

អាមេរិក៖ អភិបាលរដ្ឋកាលីហ្វ័រនី របស់អាមេរិក លោក យ៉ែររី ប្រោន កាលពីថ្ងៃព្រហស្បតនេះ
បានប្រកាសអាសន្ននៅក្នុងតំបន់ពីរ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីដោយសារភ្លើងដែលឆេះយ៉ាងសន្ធោរ​សន្ធៅក្នុងរដ្ឋដែលស្ថិតនៅភាគខាងត្បូងរបស់សហរដ្ឋអាមេរិកកំពុងរាលដាលយ៉ាងឆាប់រហ័ស ។

តាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា អគ្គីភ័យនេះ បានបំផ្លាញផ្ទះសម្បែង
និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងជំរុញឲ្យមានការជម្លៀសពលរដ្ឋជាង ៣.​០០០នាក់
ចេញពីលំនៅដ្ឋានជាង ២.០០០ខ្នង ។

អភិបាលរដ្ឋកាលីហ្វ័រនី បាននិយាយថា សីតុណ្ណហភាព រំហួតខ្លំាង និងខ្យល់បក់ខ្លំាង
បានធ្វើឲ្យស្ថានភាព កាន់តែធ្ងន់ធ្ងរ ។​

អត្ថបទដែលជាប់ទាក់ទង