យន្តហោះចម្បាំងរុស្ស៊ីបានសម្លាប់មនុស្ស២៥នាក់នៅប្រទេសស៊ីរីភាគពាយព្យ

11

ស៊ីរី៖ យោងតាមសម្តីអ្នកស្រុកនិងអ្នកជួយសង្គ្រោះបានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់ប្រទេសរុស្សីកាលពីថ្ងៃចន្ទបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់ដែលភាគច្រើនជាជនស៊ីវិលនៅភាគពាយព្យនៃប្រទេសស៊ីរី។ក្នុងរយៈពេលប្រាំមួយសប្តាហ៍នៃការវាយប្រហាររបស់យោធាស៊ីរីដែលដឹកនាំដោយប្រទេសរុស្ស៊ីរហូតមកដល់ពេលនេះបានសម្លាប់ជនស៊ីវិលរាប់រយនាក់ ហើយ។

យន្តហោះចម្បាំងបានហោះនៅរយៈកម្ពស់ខ្ពស់ដែលអ្នកតាមដានបាននិយាយថាជាយន្ដហោះចម្បាំងរបស់រុស្ស៊ីបានទម្លាក់គ្រាប់បែកទៅលើភូមិចាបាឡានៅភាគខាងត្បូងខេត្ត អ៊ីដលីប ក្នុងប្រទេសស៊ីរីដែលរហូតមកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងទាញសាកសពចេញបានចំនួន ១៣ នាក់ហើយដែលរួមមានទាំងស្ត្រីនិងកុមារ។

បើយោងតាមសម្តីរបស់ក្រុងជួយសង្គ្រោះបានឲ្យដឹងថាយន្ដហោះចម្បាំងរុស្ស៊ីក៏នៅពីក្រោយការវាយឆ្មក់ជាច្រើនដែលបានវាយប្រហារទីក្រុង ខាន់ស្ស៊ីគុន, កេហ្វបាទីចនិងភូមិដទៃទៀតជាច្រើនដែលបានសម្លាប់យ៉ាងហោចណាស់ជនស៊ីវិល១២ នាក់ផ្សេងទៀតដែរ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១១.០៦.១៩)

អត្ថបទដែលជាប់ទាក់ទង