មន្ត្រីរាជការអាមេរិកនិយាយថាសហរដ្ឋអាមេរិកនិងចិនគួរតែរកវិធីដើម្បីធានានូវកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពបន្ថែមទៀត

35

អាមេរិក៖ មន្ត្រីរាជការអាមេរិកប្រចាំរដ្ឋផ្លរីដាបាននិយាយថាសហរដ្ឋអាមេរិកនិងចិនគួរតែដោះស្រាយភាពតានតឹងពាណិជ្ជកម្មឲ្យបានឆាប់រហ័សនិងស្វែងរកមធ្យោបាយសម្រាប់ក្រុមហ៊ុននិងស្ថាប័នអាជីវកម្មរបស់ប្រទេសទាំងពីរឱ្យផ្សារភ្ជាប់គ្នានិងពង្រីកបណ្តាញទំនាក់ទំនងរបស់ពួកគេដើម្បីធានានូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

នាយកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុងអរម៉ុនប៊ីចបានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ថ្មីៗនេះនៅភាគខាងកើតរដ្ឋផ្លរីដាថា​ ទំនាក់ទំនងអន្តរជាតិគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយក្រុមហ៊ុនក្នុងស្រុកក្នុងការធ្វើអាជីវកម្មជាមួយដៃគូបរទេសរួមមានទាំងចិនផងដែរហើយ ចាំបាច់ត្រូវរក្សាទំនាក់ទំនងទាំងនោះឱ្យបានល្អ ។

យ៉ាងណាក៏ដោយភាពមិនច្បាស់លាស់ដែលកើតចេញពីការតម្លើងពន្ធគយដែលមានតម្លៃរាប់ពាន់លានដុល្លាររវាងមហាអំណាចទាំងពីរបានធ្វើឲ្យប៉ះពាល់លើដៃគូអាជីវកម្មកម្មនៃប្រទេសទាំងពីរផងដែរ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០៦.១៩)

អត្ថបទដែលជាប់ទាក់ទង