រាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២០នឹងជំរុញការកែទម្រង់ប្រព័ន្ធវិមជ្ឈិកានិងវិសហមជ្ឈឲ្យកាន់តែស៊ីជម្រៅបំផុត

37

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២០នឹងជំរុញការកែទម្រង់ប្រព័ន្ធវិមជ្ឈិកានិងវិសហមជ្ឈឲ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរ ប្រកដោយប្រសិទ្ធភាព និងគុណភាព។
សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន អៈអាងថា ចាប់ពីឆ្នាំ២០២០នេះទៅរាជរដ្ឋាភិបាលនឹងបង្កើនការធ្វើប្រតិភូកម្មអំណាចទៅឲ្យថ្នាក់ ក្រោមជាតិអោយកាន់តែស៊ីជម្រៅ ដែលធានាឲ្យរដ្ឋបាលនេះមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការ បំពេញការងារផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័ស និងមានគុណភាពខ្ពស់។ សម្តេចក្រឡាហោម បានថ្លែងដូច្នេះក្នុងឱកាសប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជ ធានីភ្នំពេញអាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ដោយបានអៈអាងថា ការកែទម្រង់នេះ ផ្តោតលើគោលការណ៍ចំនួន៤ចំណុច ដោយបង្កើនការផ្ទេរមុខងារនិងធនធានទៅអោយ រដ្ឋបាលថ្នាក់ក្រោមជាតិការផ្ទេរបុគ្គលិកមន្រ្តីក្រសួងមហាផ្ទៃប្រមាណ៩ពាន់នាក់ទៅជាមន្រ្តីរដ្ឋបាល ថ្នាក់ក្រោមជាតិ ការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រុងស្រុក និងការ បង្កើនផ្ទេរធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន។
«ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ឋិភាពកិច្ចការទាំងមូលខាងលើនេះតម្រូវឲ្យមានកិច្ចការជាច្រើនចាប់ពីឆ្នាំ២០១៩នេះទៅការបណ្តុះបណ្តាលក្រុមប្រឹក្សាគណៈអភិបាលនិងមន្រ្តីថ្នាក់ក្រោមជាតិអំពីសមត្ថភាពថ្មីៗពាក់ព័ន្ឋនិងការគ្រប់គ្រងចាត់ចែងការងារប្រកបដោយប្រសិទ្ឋិភាពជាពិសេសប្រព័ន្ឋគ្រប់គ្រងរចនាសម្ព័ន្ឋនិងប្រព័ន្ឋគ្រប់គ្រងនៅថ្នាក់ក្រុងស្រុកនិងការចាត់ចែងបុគ្គលិកដែលបានផ្ទេរស្របតាមលក្ខខណ្ឌតិក្កៈដោយឡែកមន្រ្តីលើកកម្ពស់សមត្ថភាពការទទួលខុសត្រូវរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការងនុវត្តន៍មុខងារដែលកំណត់អំពីថវិការនិងមធ្យោបាយសម្ភារៈដែលផ្ទេរទៅឲ្យថ្នាក់ក្រុងស្រុកដោយផ្អែកលើតំរូវការរចនាសម្ពន្ឋ័និងប្រព័ន្ឋដែលត្រូវរៀបចំឡើងវិញសិក្សាឡើងវិញនិងរៀបចំនៃទំនាក់ទំនងការគាំទ្រត្រួតពិនិត្យការវាយតំលៃអំពីថ្នាក់ជាតិនិងថ្នាក់ខេត្តទៅថ្នាក់ក្រុងស្រុកនិងទំនាក់ទំនងជាមួយថ្នាក់ក្រុងស្រុកទៅឃុំសង្កាត់ពិនិត្យឡើងវិញនៅប្រព័ន្ឋគាំទ្រដល់រដ្ឋបាលថ្នាក់ឃុំសង្កាត់ដើម្បីធានាដល់ការចាត់ចែងថវិការដែលបានបង្កើតប្រកបដោយតម្លាភាពនិងប្រសិទ្ឋិភាព។
ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការផ្ទេរមុខងារនិងធនធាន ពីថ្នាក់ជាតិមករដ្ឋបាលរាជធានីភ្នំពេញ គឺបានផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់ដែលបង្ខិតសេវា សាធារណៈរបស់រដ្ឋ អោយនៅគៀកជិតប្រជាពលរដ្ឋហើយបានលើកកម្ពស់គុណភាពសេវាបាន យ៉ាងល្អប្រសើរព្រមទំាងមានសមធម៌។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយ អនុក្រឹត្យ ប្រកាសនិងសេចក្តីណែនាំបច្ចេកទេសនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។
សម្លេង«ជាក់ស្តែងក្រៅពីច្រកចេញចូលតែមួយនៅតាមបណ្តាលខណ្ឌនាៗក្នុងបច្ចុប្បន្ននេះរដ្ឋបាលរាធានីភ្នំពេញដែលគោលការណ៍អនុញ្ញាតពីក្រសួងមហារផ្ទៃបានដាក់ឲ្យដំណើរការសាក់ល្បងនៅអង្គភាពច្រកចេញចូលតែមួយបាននិងកំពុងផ្តល់សេវាសាធារណៈជួនប្រជាពលរដ្ឋស្របតាមអភិក្រមសេវាសាធារណៈជួនប្រពលរដ្ឋឲ្យកាន់តែល្អប្រសើរ សើលពីនេះទៅទៀត តាមបណ្តាលសង្កាត់ទាំង១០៥រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់សង្កាត់ឲ្យទទួលបដិណ្ឋារកិច្ចចំពោះប្រជាពលរដ្ឋមកទទួលសេវានៅតាមសង្កាត់ទាំង១០៥ក្នុងនោះដែលយើងក៏បានលុបបំបាត់ពាក្យថាជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្រី្តក្រុមការងារមួយបានទទួលបដិណ្ឋារកិច្ចជួនប្រជាពលរដ្ឋនៅ គ្រប់សង្កាត់ពាក្យអាចាមរាមទាំងនោះត្រូវលុបបំបាត់។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជ ធានីភ្នំពេញអាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែមិថុនា មានចំនួន២៧រូប ក្នុងនោះ ឯកឧត្តមប៉ា សុជាតិវង្ស ត្រូវបានជ្រើសតំាងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង