ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងបាននិយាយថារហូតមកដល់ខែទីពីរនេះគ្មានការបញ្ជាទិញយន្តហោះទេ

8

បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង បានរាយការណ៍ឲ្យដឹងថា គ្មានការបញ្ជាទិញយន្តហោះពីក្រុមហ៊ុនសម្រាប់ខែឧសភា កន្លងមកនេះទេ ។ នេះជាខែទី ពីរហើយដែលក្រុមហ៊ុនមិនបានទទួលការបញ្ជាទិញយន្តហោះ​ ។

ក្រុមហ៊ុនប៊ូអ៊ីង បាននិយាយកាលពីថ្ងៃអង្គារនេះថា ក្នុងខែ ឧសភា គ្មានការបញ្ជាទិញថ្មីទេមានតែការបញ្ជាទិញចាស់ ដែលមានចំនួន ៣០ គ្រឿង តែប៉ុណ្ណោះ ។ ការបញ្ជាទិញនិងការលក់ចេញបានធ្លាក់ចុះ ចាប់តំាងពីយន្តហោះធុន ៧៣៧ ដែលផលិតដោយក្រុមហ៊ុន
ត្រូវបានគេផ្អាកលែងប្រើ ស្ទើរតែទូទំាងសកលលោក ។

តាមការស្ទង់មតិ មួយបានឲ្យដឹងថា អ្នកធ្វើដំណើរប្រមាណ ៦០%នៅតែបារម្ភពីការជិះយន្តហោះធុនប៊ូអ៊ីង ៧៣៧ នេះបើទោះជាមានការអនុញ្ញាតពីស្ថាប័ននិយ័តករសហព័ន្ធ ឲ្យប្រើឡើងវិញក៏ដោយ ។​

អត្ថបទ ឆាយ វីកាល
ប្រភព កាសែតប៊ីសានេស (13.06.19)

អត្ថបទដែលជាប់ទាក់ទង