ប្រធានក្រុមការងារចុះជួយខេត្តស្ទឹងត្រែងជំរុញឱ្យក្រុមប្រឹក្សាខេត្តអាណត្តិទី៣បង្កើនការអភិវឌ្ឃន៍ខេត្តឆ្ពោះទៅបំរើប្រជាពលរដ្ឋ

39

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី៣បានប្រកាសជាផ្លូវការដើម្បីបន្តដឹកនាំខេត្តនៅភូមិភាគឥសានមួយនេះឱ្យកាន់តែរីកចំរើននៅក្នុងអាណត្តិទី៦របស់រាជរដ្ឋាភិបាលធ្វើឱ្យមានការអភិវឌ្ឍន៍ឆ្លើយតមទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ។


ថ្លែងក្នុងពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី៣នៅថ្ងៃទី១៤មិថុនានេះឯកឧត្តមផៃ ប៊ុនឈឿន ប្រធានក្រុមការងារចុះជួយខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖នេះជាធនធានមនុស្សថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលមានទំនុកចិត្ត បានប្រគល់ភារកិច្ចឱ្យបន្តរួមគ្នាដឹកនាំការងារអភិវឌ្ឍន៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនជាងនេះទៀត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តំណាងប្រជាពលរដ្ឋក្នុងខេត្ត មានជំនឿចិត្តបានបោះឆ្នោតឱ្យដោយស្របច្បាប់។


ឯកឧត្តមបន្តថា៖ជាជំហានៗក្រុមប្រឹក្សានិងរដ្ឋបាលខេត្តត្រូវបន្តអនុវត្តកិច្ចការងារចាំបាច់ដែលពាក់ព័ន្ធនិងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការ គ្រប់គ្រងនិងបណ្តុះបណ្តាលធនធានមនុស្ស -ការដោះស្រាយបញ្ហាដីធ្លី -ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ -និងការកសាងផែនការអភិវឌ្ឍ ឃុំ-សង្កាត់-ក្រុង-ស្រុក-ខេត្ត ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែមានការរីកចំរើនឡើង។
ឯកឧត្តមឈាងឡាក់ ចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តបានសម្តែងការសាទរចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់សេចក្តីទុកចិត្តសម្រាប់សមាជិកក្រុមប្រឹក្សាខេត្តទាំង១៧រូបដើម្បីមានឱកាសជួយអភិវឌ្ឍន៍ប្រទេស ជាពិសេសគឺខេត្តស្ទឹងត្រែងឱ្យកាន់តែប្រែមុខមាត់ថ្មីបន្ថែមទៀត ក្នុងពេលដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពាន ផ្លូវបានល្អ រួចមកហើយនោះ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាអះអាងថា៖រាល់កិច្ចការប្រមុខរាជរដ្ឋាភិបាលប្រគល់ឱ្យនិងខិតខំបង្កើនសាមគ្គីភាពគ្នាជាមួយរដ្ឋបាលខេត្ត អនុវត្តឱ្យបានសម្រេច ឆ្លើយតបទៅតាមសំណូមពរប្រជាពលរដ្ឋ ស្ថិតក្រោមដំបូលសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល កំពុងដឹកនាំប្រទេស ឆ្នោះទៅរកពហុបច្ចេកទេសដ៍រុងរឿងនៅកម្ពុជា។
សូមបញ្ចាក់ថា៖នៅក្នុងអាណត្តិទី៣ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងមានសមាជិក១៧នាក់ក្នុងនោះមានស្ត្រី៣នាក់ លើសអាណត្តិទី២ ចំនួន៤នាក់ដែលកន្លងមកមានតែ១៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង