សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចាកចេញពីទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ឆ្ពោះទៅកាន់ទីក្រុង ឌូសាន់បេ ប្រទេសតាជីគីស្ថាន ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកងសាងទំនុកចិត្តនៅអាស៊ី

10

វិទ្យុជាតិកម្ពុជា​៖​

តាមបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានអោយដឹងថា បន្ទាប់ពីស្នាក់អាស្រ័យអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៊ុយដាប៉េស ប្រទេស ហុងគ្រី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រយះពេល២ថ្ងៃរួចមក កាលពីវេលាម៉ោង១១និង ១០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរ ចាកចេញពីទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ក្នុងដំណើរនៃការអញ្ជើញឆ្ពោះទៅកាន់ទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន ជាទី ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពី អន្តរ សកម្មភាព និងវិធានការកងសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រារព្ឋធ្វើឡើងនៅថ្ងៃទី១៥ មិថុនា។
នៅអាកាសយានដ្ឋានអន្តរជាតិប៊ុយដាប៉េស វត្តមាននៃការអញ្ជើញជូនដំណើរសម្តេច តេ ជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ថ្នាក់ដឹកនាំរដ្ឋាភិបាល នៃ ប្រទេសហុងគ្រី លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះ រា ជាណាចក្រកម្ពុជា ប្រចាំប្រទេសហុងគ្រី ដែលមាននិវេសនដ្ឋាន នៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ ព្រម ទាំងវត្តមាន ឯកឧត្តម លោក ជំទាវ ជាឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ ប្រទេសហុងគ្រី ជាច្រើនរូប៕

អត្ថបទដែលជាប់ទាក់ទង