សម្តេចតេជោ ហ៊ុនសែន អញ្ជើញជួបសំដែងការគួរសមជាមួយប្រធានសភាហុងគ្រី

39

វិទ្យុជាតិកម្ពុជា​៖

ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ឡាស្លូ ម័រវៀរ៍ ប្រធានសភាហុងគ្រី ឯកឧត្តមប្រធានសភាហុងគ្រីបានជំរាបសម្ដេចថាឯកឧត្ដមធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដោយបានជួបជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
ឯកឧត្តមថា ឯកឧត្ដមជាប្រធានសភាទី 1 ហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាហើយឯកឧត្តមបានឃើញនូវការរីកចម្រើននៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ជាច្រើនដែលប្រទេសកម្ពុជាពីមុនមកពុំមានអ្វីហើយពេលនេះមានការរីកចំរើនជាច្រើន។


ឯកឧត្តមចង់ឃើញមានការពង្រឹងពង្រីកទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ហើយមិនតែប៉ុណ្ណោះ គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ អប់រំនិងវិស័យដទៃទៀត។ឯកឧត្តមបានមានប្រសាសន៍ថាជំនួបរបស់សម្ដេចតេជោជាមួយនាយករដ្ឋមន្រ្តីហុងគ្រីគឺពិតប្រព្រឹត្តទៅបានជោគជ័យដែលសម្រេចបានលទ្ធផលជាច្រើនហើយនៅក្នុងដំណើរទស្សនកិច្ចលើកនេះសម្តេចមានពេលខ្លីហើយសង្ឃឹមថាឆ្នាំក្រោយសម្ដេចនឹងមានពេលច្រើនជាងនេះ។


ជាការឆ្លើយតបសម្ដេចបានមានប្រសាសន៍ថាសម្ដេច បានមកហុងគ្រីជាលើកដំបូងហើយក្នុងនាមជានាយករដ្ឋមន្ត្រី ហើយសម្ដេចក៏បានទទួលការនូវកសរពាំនាំការជូនពរ នឹងការស្នើសុំឲ្យសម្តេចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។
សម្តេចមានប្រសាសន៍បន្តថាឥឡូវនេះកម្ពុជានិងហុងគ្រីមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល 63 ឆ្នាំហើយដោយនៅឆ្នាំ ២០២១ ប្រទេស យើងទាំងពីរនឹងប្រារព្ធខួប 65 ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងឯកឧត្តមនាយករដ្ឋមន្រ្តីហុងគ្រីបានឯកភាពគ្នារួចហើយក្នុងការបង្កើតស្ថានទូតឡើងវិញនៅក្នុងប្រទេស ផងគ្នាទៅវិញទៅមក។សម្តេចបន្តថាទស្សនកិច្ចរបស់សម្ដេចលើកនេះគឺបន្តនូវការរីកចម្រើន បន្តពីអ្វីដែលធ្លាប់មានពីមុនមក ជាពិសេសសម្ដេចចង់ឃើញនូវគោលដៅសំខាន់ គឺកិច្ចសហប្រតិបត្តិការពង្រឹង ពាណិជ្ជកម្មសេដ្ឋកិច្ចទេសចរណ៍ជាដើម។
សម្ដេចក៏បានអរគុណប្រទេសហុងគ្រីផងដែរ នូវអ្វីដែលនាយករដ្ឋមន្រ្តីហុងគ្រីបានប្រកាសគាំទ្រ ប្រទេសកម្ពុជា ប៉ុន្តែពេលនេះកម្ពុជាក៏គាំទ្រទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសហុងគ្រីផងដែរ ហើយសម្ដេចក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតសភាអឺរ៉ុបកន្លងទៅនេះ ជាពិសេសរួមទាំងប្រទេសហុងគ្រីដែលបានចូលរួមហើយគណបក្សឯកឧត្តមបានឈ្នះ ។
សម្ដេចក៏បានអញ្ជើញឯកឧត្តមប្រធានសភាហុងគ្រីទៅទស្សនកិច្ចនៅប្រទេសកម្ពុជាសាជាថ្មីម្ដងទៀតជាពិសេសក៏និងមានទស្សនកិច្ចពីប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាកម្ពុជាមកកាន់ប្រទេសហុងគ្រីជាថ្មីផងដែរ។ ទន្ទឹមនេះសម្តេចក៏បានស្នើមានអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ហើយសម្ដេចក៏បានអញ្ជើញឯកឧត្តមប្រធានសភាហុងគ្រីអញ្ជើញកមចូលរួមប្រជុំសភាអាស៊ីអឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ 2020 ក្នុងពេលកម្ពុជានឹងរៀបចំ
ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុបនៅឆ្នាំ 2020 នោះផងដែរ។
ឯកឧត្តមប្រធានសភាហុគ្រីក៏បានអរគុណនូវការអញ្ជើញនេះដើម្បីធ្វើទស្សនកិច្ចនៅប្រទេស កម្ពុជានឹងចូលរួមប្រជុំសភាអាស៊ីអឺរ៉ុបនៅឆ្នាំ 2020 នោះហើយឯកឧត្តមក៏បានថ្លែងអំណរគុណ សម្ដេចតេជោដែលបានបង្កើតនូវយន្តការសភាកម្ពុជានិងសភាអឺរ៉ុប ជាពិសេសក្នុងការតាក់តែងនូវអនុស្សារណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភានិងសភា។
សម្តេចបានគូសបញ្ជាក់ថាប្រទេសហុងគ្រីមានបទពិសោធន៏ក្នុងការរៀបចំប្រព័ន្ធចាប់ដៃគ្នានេះគឺមានកម្មវិធីបណ្ដុះបណ្ដាល ហើយក្នុងនេះ។ឯកឧត្តមប្រធានសភាហុងគ្រីថាយើងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជា។ចំពោះទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងកម្ពុជាឯកឧត្តមបានគូសបញ្ជាក់ថាប្រទេសហុងគ្រីនឹងគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជាដើម្បីឲ្យសហភាពអឺរ៉ុបផ្ដល់នូវភាពយុត្តិធម៌ ដល់ប្រទេសកម្ពុជាហើយសង្ឃឹមថាសហភាពអឺរ៉ុបនឹងមិត្តដកប្រព័ន្ធអនុគ្រោះEBA ពីកម្ពុជាឡើយ។
ប្រទេសហុងគ្រីនឹងបន្តកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅ សិក្សានៅប្រទេស ហុងគ្រី ហើយសង្ឃឹមថាកម្ពុជានឹងបញ្ជូននិស្សិតទៅសិក្សានៅប្រទេស ហុងគ្រីដើម្បីក្រេបយកចំណេះវិជ្ជាមកធ្វើការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង