ការដាច់ចរន្តអគ្គិសនីនៅទ្វីបអាមេរិកខាងត្បូងប៉ះពាល់ដល់មនុស្សរាប់សិបលាននាក់

26

អាមេរិកខាងត្បូង៖ កាលពីថ្ងៃអាទិត្យមានការដាច់ចរន្តអគ្គិសនីដ៏ធំមួយបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គីសនីប្រើប្រាស់នៅប្រទេសអាហ្សង់ទីន, អ៊ុយរូហ្គាយនិងប៉ារ៉ាហ្គាយ ដោយមូលហេតុមិនអាចពន្យល់បានចំពោះខ្សែតភ្ជាប់អគ្គីសនីពីបណ្តាប្រទេសជិតខាង។   អាជ្ញាធរក្នុងប្រទេសស្ថិតនៅទ្វីបអាមេរិកខាងត្បូងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីស្ដារចរន្តអគ្គិសនីឡើងវិញប៉ុន្តែប្រជាជនអាហ្សង់ទីនជិត ២០ លាននាក់នៅតែស្ថិតក្នុងភាពងងឹតនៅឡើយ។

អ្នកបោះឆ្នោតត្រូវគូសសន្លឹកឆ្នោតដោយប្រើពន្លឺទូរស័ព្ទដៃនៅក្នុងប្រទេសអាហ្សង់ទីន។ ការដឹកជញ្ជូនសាធារណៈបានផ្អាក, ហាងទំនិញត្រូវបិទទ្វារហើយអ្នកជំងឺដែលពឹងផ្អែកលើឧបករណ៍វេជ្ជសាស្ត្រតាមផ្ទះត្រូវបង្ខំទៅមន្ទីរពេទ្យណាដែលមានម៉ាស៊ីនភ្លើង។

មានតែខេត្តមួយ នៅភាគខាងត្បូងអាហ្សង់ទីនប៉ុណ្ណោះដែលមិនប៉ះពាល់ដោយសារខេត្តនោះមិនបានភ្ជាប់ចរន្តអគ្គិសនីជាមួយបណ្តាញអគ្គិសនីដ៏សំខាន់របស់ប្រទេសខ្លួន។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (១៧.០៦.១៩)

អត្ថបទដែលជាប់ទាក់ទង