ទូតកម្ពុជាសហការជាមួយតំណាងរាស្រ្តរដ្ឋសភាជាតិកូរ៉េបើកវេទិការសាធារណៈជាមួយក្រុមស្រ្តីខ្មែរដែលមានគ្រួសារកូរ៉េដើម្បីប្រមូលបញ្ហាប្រឈមនិងសំណូមពរ មកដោះស្រាយ

47

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ប្រទេសកូរ៉េ៖ប្រតិភូស្ថានទូតកម្ពុជាដឹកនាំដោយ​ ឯកឧត្តម​ ឡុងឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាសហការជាមួយមូលនិធិគាំពារសង្គមនិងមជ្ឈមណ្ឌលគាំពារស្រ្តីនៃទីក្រុងសរសាន់តំណាងដោយ​ឯកឧត្តម​Sung Il-jung សមាជិករដ្ឋសភាពជាតិនៃសាធារណរដ្ឋកូរ៉េកាលពីចុងសប្ដាហ៍មុននេះបានរៀបចំកម្មវិធីសំណេះសំណាលនិងបើកវេទិការសាធារណៈជាមួយបងប្អូននារីខ្មែរដែលមានក្រុមគ្រួសារកូរ៉េប្រមាណ២០គ្រួសារនៅតំបន់សរសាន់ដើម្បីប្រមូលរាល់កង្វល់បញ្ហាប្រឈមនិងសំណូមពររបស់សហគមន៍ខ្មែរដើម្បីស្វែងរកដំណោះស្រាយរួមជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅនៅសាធារណរដ្ឋកូរ៉េឱ្យបានកាន់តែល្អប្រសើរ។

ក្រោយពីបានស្ដាប់នូវការអន់ចិត្តនិងសំណូមពររបស់បងប្អូនស្ត្រីខ្មែររៀបការក្រុមគ្រួសារកូរ៉េនៅតំបន់សរសាន់​ ឯកឧត្តម​ ឡុងឌីម៉ង់ឯកអគ្គរាជទូតសូមធ្វើការសុំទោសចំពោះមុខពួកគាត់និងទទួលស្គាល់នូវកង្វះខាតដែលមិនបានចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនខ្មែរយើងដែលមករស់នៅកូរ៉េបានគ្រប់កន្លែងដោយពួកគាត់លើកឡើងថាក្រុមការងារស្ថានទូតទៅសឹងគ្រប់កន្លែងប៉ុន្តែមិនព្រមមកទីនេះសោះ។ពាក់ព័ន្ធជាមួយកង្វល់និងសំណូមពរផ្សេងទៀតលោកតំណាងរាស្រ្តតំបន់សរសាន់បានចាត់ឱ្យក្រុមការងារប្រមូលព័ត៌មានជុំវិញនឹងតម្រូវការរបស់សហគមន៍ខ្មែរនៅតំបន់សរសាន់ដើម្បីស្វែងរកដំណោះស្រាយជូន។

ចំពោះវេទិការសាធារណៈគឺស្ថានទូតកម្ពុជាបានរៀបចំជាប្រចាំនៅនឹងមូលដ្ឋានដោយសហការជាមួយអាជ្ញាធរកូរ៉េមជ្ឈមណ្ឌលគាំពារពលករមជ្ឈមណ្ឌលគាំពារស្រ្តីអន្ដោរប្រវេសន៍និងសមាគមខ្មែរតាមតំបន់នានាដើម្បីប្រមូលរាល់កង្វល់បញ្ហាប្រឈមនិងសំណូមពររបស់សហគមន៍ខ្មែរដើម្បីស្វែងរកដំណោះស្រាយរួមជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណរដ្ឋកូរ៉េឱ្យបានកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង