បេសកជនអាមេរិកនិយាយថាក្រុងវ៉ាស៊ីនតោនស្វែងរកកិច្ចព្រមព្រៀងថ្មីជាមួយក្រុងតេអេរ៉ង់

26

អាមេរិក៖ អ្នកតំណាងពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់លោកប្រៀន​ហុក​នៅថ្ងៃពុធបានចាត់ទុកសកម្មភាពនាថ្មី ៗ បំផុតរបស់អាមេរិកនៅមជ្ឈឹមបូព៌ាថាជាការការពារខ្លួនហើយបានបញ្ជាក់ថាក្រុងវ៉ាស៊ីនតោនត្រូវការកិច្ចព្រមព្រៀងដ៏ទូលំទូលាយនិងយូរអង្វែងជាមួយក្រុងតេអេរ៉ង់។

លោកតំណាងពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសភាអាមេរិកថាគេមិនគួរមិនដឹងពីបំណងប្រាថ្នារបស់អាមេរិក ដើម្បីឲ្យមានសន្តិភាព   ឬពីការត្រៀមខ្លួនរបស់អាមេរិក  ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញនោះទេ  បើសិនអាចឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយណាមួយនោះ  ។

លោកបានប្រាប់គណៈកម្មាធិការកិច្ចការបរទេសរបស់សភាថាយុទ្ធនាការដាក់សម្ពាធប្រឆាំងអ៊ីរ៉ង់មានប្រសិទ្ធភាពដោយបានបង្អាក់ប្រាក់ចំណូលរបស់ប្រទេសអ៊ីរ៉ង់ព្រមទាំងអាចបង្ខំឱ្យប្រទេសនេះត្រឡប់មកកាន់តុចរចារគ្នាវិញបាន ​។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០៦.១៩)

អត្ថបទដែលជាប់ទាក់ទង