ឯកឧត្តម​ ឃួងស្រេងជំរុញឲ្យកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ

32

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖រាជធានីភ្នំពេញ៖ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញជំរុញឲ្យកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរព្រោះថាតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរទាំងអស់មានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។

    ឯកឧត្តមឃួងស្រេងបានជម្រុញបែបនេះកាលពីរសៀលថ្ងៃពុធ២រោចខែជេស្ឋឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី១៩មិថុនាឆ្នាំ២០១៩ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាអាណត្ដិទី៣នៅសាលារាជធានីភ្នំពេញ។

    ឯកឧត្តមឃួងស្រេងបានមានប្រសាសន៍ថាសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាអាណត្ដិទី៣  ធ្វើឡើងដើម្បីស្វែងរកចំណុចខ្វះខាតនិងចំណុចប្រឈមមួយចំនួនដើម្បីយកទៅអនុវត្តឲ្យទទួលបាននូវភាពជោគជ័យនៃការបោះឆ្នោតលើកៗក្រោយទៀត។ឯកឧត្តមបន្តថា  កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរជាអ្នកការពារនូវសុខសន្តិភាពសន្តិភាពជូនប្រជាពលរដ្ឋបើប្រជាពលរដ្ឋទទួលបានសេចក្តីសុខនោះពួកគាត់មានឱកាសក្នុងការរកស៊ីទទួលទានមានបាននិងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ពន្ធចូលរដ្ឋដែលធ្វើអោយរដ្ឋមានឱកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលធ្វើឲ្យប្រទេសជាតិកាន់តែមានភាពរីកចម្រើនទៅមុខ។ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងបានធ្វើអោយការបោះឆ្នោតកន្លងមកនេះប្រកបដោយប្រជាធិបតេយ្យដោយមានការចូលរួមពីគណៈបក្សនយោបាយជាច្រើនចូលរួមបោះឆ្នោតផងដែរ។

   ឯកឧត្តមឃួងស្រេងក៏បានថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំង៨៩៩នាក់នៅរាជធានីអង្គការស៊ីវិលអ្នកសារព័ត៍មានជាតិនិងអន្តរជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នដែលបានចូលរួមការពារបានល្អដោយមិនមានហឹង្សាផ្នែកនយោបាយចំពោះគណបក្សនយោបាយនៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ប្រកបដោយលទ្ឋិប្រជាធិបតេយ្យត្រឹមត្រូវយុត្ដិធម៏ពហុបក្សនិងទទួលបានលទ្ធផលល្អប្រសើរ។

    ឯកឧត្តមលុនឆេងកៃប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានបញ្ជាក់ថាជាលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាអាណត្ដិទី៣នៅថ្នាក់រាជធានីភ្នំពេញទទួលបានការសសើរនិងទទួលស្គាល់ពីបណ្ដាសហគមន៏អន្ដរជាតិផងដែរ។ឯកឧត្តមបន្តថាការងារដែលគណះកម្មាធិការរៀបចំការបោះឆ្នោតនៅថ្នាក់រាជធានីភ្នំពេញយើងបានអនុវត្ដដោយអនុលោមទៅតាមច្បាប់បទបញ្ជានិងនីតិវិធីរបស់គ..បក្នុងនោះបានជំរុញឲ្យគណបក្សនយោបាយទាំងអស់ក្នុងការចូលរួមសង្កេតមើលដំណើរការរៀបចំការបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងទទួលសិទ្ធិប្ដឹងជំទាស់ករណីផ្ទុយនឹងបទបញ្ជានីតិវិធីរបស់គ..បទាំងការងារចុះឈ្មោះទាំងការងារឃោសនាការងារបោះឆ្នោតនឹងប្រកាសលទ្ធផល។ថាគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីបានរៀបចំអង្គសន្និបាតនៅថ្ងៃនេះឡើងក្នុងគោលបំណងដើម្បីស្វែងរកនូវចំនុចខ្វះខាតចំណុចអវិជ្ជមាននិងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការបោះឆ្នោតការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំរៀបចំបូកសរុបជាគោលការណ៍ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីពិនិត្យពិចារណាធ្វើជាមូលដ្ឋានក្នុងការកែតម្រូវឬធ្វើវិសោធនកម្មការបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតនៅពេលក្រោយៗទៀត

អត្ថបទដែលជាប់ទាក់ទង