រយៈពេល៥ឆ្នាំនេះសេវាដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងមានការរីកចម្រើនជាលំដាប់

64

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា៖

 រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំនេះសេវា ដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងសាធារណៈមានការរីកចម្រើនជាលំដាប់ដោយក្នុងមួយថ្ងៃៗ មានអ្នកជិះចន្លោះ ពីជាង ពី២ម៉ឺន៦ពាន់នាក់ទៅ៣ម៉ឺននាក់។


អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញបានពង្រីកសេវាដឹកជញ្ជូនរបស់ខ្លួន កើនដល់ចំនួន១៣ខ្សែនៅតាមបណ្តាផ្លូវសំខាន់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅតាមជម្រើសគោលដៅ។
លោក អ៊ាង សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា ការកើនឡើងផ្លូវរត់ចំនួន១៣ខ្សែនេះបានប្រើប្រាស់រថយន្តក្រុងសរុបចំនួន២៣៥គ្រឿងនិង បុគ្គលិកចំនួន៧០៥នាក់ ដោយរថយន្តនីមួយៗត្រូវប្រើប្រាស់បុគ្គលិកបើកបរចំនួន២នាក់ ចែកជាពីរវេនក្នុង១ថ្ងៃ។
លោកបានបញ្ជាក់ថា ការរីកចម្រើនបំរើសេវាដឹកជញ្ជូនសាធារណៈ បង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅតាមជម្រើសគោលដៅប្រកបដោយសុវត្ថិភាពនិងកាត់បន្ថយកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍និងកាត់បន្ថយបំពុលបរិស្ថានរាជធានីភ្នំពេញជាដើម។
សម្លេង«ក្នុងរយៈពេល៥ឆ្នាំនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានដឹកជញ្ជូនប្រជាពលរដ្ឋ ជាង១៦លាននាក់ ក្នុងនោះជិៈមិនបង់ប្រាក់ ចំនួនជាង៨លាននាក់ ។ទន្ទឹមនិងនេះដែរការដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករកម្មានី កងកម្លាំងប្រដាប់អាវុធ ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ពីបណ្តាលខេត្តមករាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ជាតិ និងបុណ្យភ្ជុំបិណ្ឌ ដោយមិនបង់ប្រាក់បន្ថែមទៀតផងដែរ។»
លោកបានបញ្ជាក់ទៀតថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានរៀបចំប្រព័ន្ធគ្រប់គ្រងរបស់រថយន្តក្រុងនិង ប្រព័ន្ធតាមដានទីតាំង រថយន្តក្រុង ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋរង់ចាំ និងពេលវេលា នៃការមកដល់របស់រថយន្តក្រុង បានជួយសម្រួលដល់លោកតាលោកយាយ ជិៈរថយន្តក្រុងនៅរាជធានីភ្នំពេញ និងប្អូនសិស្សានុសិស្ស ជិៈ រថយន្តក្រុងមកសិក្សាដោយខ្លួនឯង ដោយមិន ពេលវេលាដល់ឳពុកម្តាយជូនឡើយ ។បន្ថែមពីនេះទៀតរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏បានរៀបចំបំពាក់ម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ដោយមានការប្រើប្រាស់កាត អ៊ិនអែតស៊ី របស់ធនាគារ ឯកទេស វីន និង ឃ្យូអរកូត របស់ធនាគារ អេស៊ីលីដា ទាត់ចិត្តនៅលើរថយន្តក្រុងនិងមានអ៊ីនធឺណែត( wi- fi) នៅលើរថយន្តក្រុងផងដែរ ដើម្បីងាយស្រួលក្នុងការទូទាត់។
សូមបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងត្រូវបានដាក់អោយដំណើរការជាលើក ដំបូងកាលពីឆ្នាំ២០១៤ក្រោមការជួយជ្រោមជ្រែងផ្តល់ជំនួយរថយន្តក្រុងពីប្រទេសជប៉ុន និងប្រទេស ចិន៕

អត្ថបទដែលជាប់ទាក់ទង