វៀតណាមទម្លាក់ព្យុះទីហ្វុង Noru ទៅជាព្យុះត្រូពិច ប៉ុន្តែនៅព្រមានពីហានិភ័យទឹកជំនន់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ រដ្ឋាភិបាលបាននិយាយថា ប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានបន្ទាបកម្រិតព្យុះទីហ្វុង Noru ទៅជាព្យុះត្រូពិច ប៉ុន្តែមានការព្រមានអ្នកស្រុកឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែហានិភ័យពីទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកញ្ញា។

   ទីភ្នាក់ងារអាកាសធាតុបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ព្យុះនេះបានបោកបក់ជាមួយនឹងកម្លាំងខ្យល់ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងខេត្ត Quang Nam ដែលជាទីក្រុងប្រវត្តិសាស្ត្រ Hoi An និងរមណីយដ្ឋាន Danang ។ ស្ទើរតែពាក់ កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមត្រូវបានបិទ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុងដាណាង ត្រូវបានបិទ ហើយអ្នកស្រុកបានប្រញាប់ប្រញាល់រើចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃអង្គារ។ មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែរូបថតដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានបង្ហាញឱ្យឃើញដើមឈើដួលរលំ និងសម្បួរទៅដោយដីភក់។ ទិន្នន័យផ្លូវការបានបង្ហាញថា គ្រោះមហន្តរាយធម្មជាតិដែលភាគច្រើនជាទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះបានសម្លាប់មនុស្ស ១៣៩ នាក់ និង ១៥០ នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសកាលពីឆ្នាំមុន៕IMG_20220928_141146_359

Comments

Related posts