វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រកាសនៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ថា ប្រទេសជប៉ុននឹងដាក់វិធាន ការព្រំដែនតឹងរ៉ឹងឡើងវិញ ដោយរារាំងការមកដល់របស់ជនបរទេសថ្មីទាំងអស់ជុំវិញមេរោគ Omicron ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែ វិច្ឆិកា។
លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា "យើងនឹងហាមឃាត់ការចូលរបស់ជន បរទេសមកពីជុំវិញពិភព លោក ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា" លោក Kishida បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការសម្រេចចិត្តដែលផ្លាស់ប្តូរវិធានការដើម្បីអនុញ្ញា តឱ្យអ្នកដំណើរអាជីវកម្ម និងនិស្សិតមួយចំនួនចូលទៅក្នុងប្រទេសជប៉ុន។ នាយករដ្ឋ មន្ត្រីបាននិយាយថា ពលរដ្ឋជប៉ុនដែលត្រឡប់មកពីប្រទេសជាក់លាក់មួយចំនួនអាចចូលបាន ប៉ុន្តែនឹងត្រូវដាក់ឱ្យនៅដាច់ពីគេក្នុងកន្លែងដែលបានកំណត់។ ព្រំដែនរបស់ប្រទេសជប៉ុនត្រូវបានបិទស្ទើរតែទាំងស្រុងសម្រាប់ភ្ញៀវបរទេសថ្មីដើម្បីការពារជំងឺរាតត្បាតនេះ។
កាលពីដើមខែវិច្ឆិកា រដ្ឋាភិ បាលបានប្រកាសថា ទីបំផុតខ្លួននឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរអាជីវកម្មរយៈពេលខ្លី និស្សិតបរទេស និងអ្នកកាន់ទិដ្ឋាការផ្សេងទៀតចូលប្រទេស ខណៈដែលនៅតែបន្តរារាំងសម្រាប់ភ្ញៀវទេសចរ ។ ប្រទេសជប៉ុនបានប្រកាសរួចហើយថា ខ្លួននឹងតម្រូវឱ្យអ្នកដំណើរដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសជប៉ុនពីប្រទេសអាហ្វ្រិកខាងត្បូងចំនួន ៩ ដើម្បីដាក់ឱ្យនៅដាច់ ពីគេក្នុងកន្លែងដែលកំណត់ដោយរដ្ឋាភិបាលសម្រាប់រយៈពេល ១០ ថ្ងៃនៅពេលមកដល់។ លោក Kishida បាននិយាយថា ការរឹតបន្តឹងនឹងត្រូវបានដាក់លើការមក ដល់ពីប្រទេសចំនួន ១៤ បន្ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសជប៉ុនបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាង ១៨,៣០០ នាក់ ក្នុងអំឡុង ពេលជំងឺរាតត្បាត៕
Comments