ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ទទួលទានបន្លែ៤មុខនេះស្រស់ៗ មានប្រយោជន៍ល្អ ជាងការចម្អិនវាឱ្យឆ្អិន
ចេញផ្សាយ  ១-សីហា-២០១៦    ដោយ : Sengchhay

  បន្លែមានសារៈសំខាន់ណាស់សម្រាប់ការចិញ្ចឹមរាងកាយ។ មនុស្សជាច្រើនបាន ព្យាយាមដាក់បន្លែចូលទៅក្នុងអាហារគ្រប់ពេល ដើម្បីសាងសុខភាពល្អ។ ប៉ុន្តែមានដឹងទេថាបន្លែមួយចំនួន បើយើងបរិភោគវាស្រស់ៗគឺល្អជាងការយកវាទៅចម្អិន ឱ្យឆ្អិនទៅទៀត នៅទីនេះមានបន្លែប្រភេទខ្លះ ឱ្យអ្នកជ្រើសរើស និងស្វែងយល់ពីអត្ថប្រយោជន៍វា ពេលនៅស្រស់ៗទាំងអស់គ្នា៖

១.ការ៉ុត៖ មើមរបស់វាមានពណ៌ក្រហម ដែលផ្ទុកទៅដោយវីតាមីនB9 ច្រើនជាង ២៥%។ ប្រសិនបើអ្នកយកវាទៅចម្អិនឱ្យឆ្អិននោះ វាវីតាមីននេះនឹងត្រូវបានបំផ្លាញ ដោយកម្តៅភ្លើងនាំឱ្យបាត់បង់សារជាតិអាស៊ីតហ្វូលីកផងដែរ ដូច្នេះការទទួលទាន ការ៉ុតស្រស់ៗនឹងនាំឱ្យដំណើរការ នៃការធ្វើសំយោគនៅក្នុងរាងកាយ បានល្អប្រសើរជាងទ្វេរដង។

២.Broccoli៖ កំដៅនឹងបំផ្លាញសារធាតិចិញ្ចឹម Myrosinase ទាំងឡាយដែលនៅក្នុង Broccoli ដូច្នេះបើអ្នកទទួលទាន Broccoli ជាអាហារពេលព្រឹក ឬថ្ងៃត្រង់ក្តីគួរទទួល ទានវាទាំងស្រស់ៗ លាយជាមួយបន្លែដទៃផង នោះវាអាចជួយសម្អាតថ្លើម និងកាត់ បន្ថយហានិភ័យនៃការកើតជំងឺមហារីក។ ប៉ុន្តែសម្រាប់អ្នកដែលមិនចូលចិត្ត ទទួលទានវាឆៅៗក៏អាចយកវាទៅស្រុះឱ្យស្រពាប់ៗបន្តិចបានដែរ ចៀងវាងតែការយកវាទៅចម្អិនដោយប្រើកំដៅខ្ពស់ និងទុកនៅលើភ្លើងយូរពេក។

៣.ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង៖ ខ្ទឹមជាប្រភេទអាហារ ដែលមានគុណប្រយោជន៍ ខ្ពស់ជាទីបំផុតនៅពេលដែលយើង បានបរិភោគវាទាំងនៅស្រស់ៗ ព្រោះថាសារធាតុAllicin នោក្នុងខ្ទឹមគ្រប់ប្រភេទ អាចការពារការឆ្លងមេរោគ និងមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរី ព្រមទាំងប៉ារ៉ាស៊ីតបានយ៉ាងពូកែ។ ប៉ុន្តែក្នុងករណីដែលយើងយកវាទៅចម្អិន សារធាតុទាំងនោះនឹងត្រូវបានបំផ្លាញ ដោយកំដៅភ្លាមៗ។

៤.ម្ទេស៖ នៅក្នុងផ្លែម្ទេសគ្រប់ប្រភេទមានផ្ទុកទៅដោយវីតាមីនC ដែលវានឹងត្រូវបាន បំផ្លាញប្រសិនបើវាត្រូវកម្តៅ។ ជាពិសេសម្ទេសទុំបើយើងយកវាទៅចម្អិន មិនថាឆា ចៀន ឬស្ងោរជាមួយគ្រឿងទេសផ្សេងៗ ក្នុងសីតុណ្ហភាពលើសពី៣៧៥អង្សារនោះ។ ដើម្បីចៀសវាងការបាត់បង់វីតាមីន គួរបរិភោគវានៅស្រស់ៗ ឬគ្រាន់តែដាក់ចម្អិនវា នៅលើកម្តៅភ្លើងតិចៗបានហើយ។

ប៉ុន្តែគួរធ្វើបែបណាដើម្បីឱ្យបន្លែទាំងនេះឆ្អិនដែរ តែមិនបាត់បង់គុណភាពនៃ វីតាមីនផ្សេងៗ៖

តាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Parma ប្រទេសអ៉ីតាលីបានបង្ហាញថា នៅក្នុងការចម្អិនដោយ ចំហុយ និងស្ងោរ ជួយរក្សាបាននូវសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីតនិងសារធាតុចឹញ្ចឹមនានា បានល្អជាងការចៀន ឬដុត។ ដូច្នេះបើអ្នក ចង់រក្សានូវវីតាមីនទាំងនេះគួរអនុវត្ត របៀបចម្អិនបែបចំហុយ ឬស្ងោរវិញ ទើបល្អជាង ព្រមទាំងការបង្កើនជាតិសរសៃ និង ដើម្បីបន្សាបរ៉ាឌីកាល់សេរីពីក្នុងរាងកាយ ផងដែរ៕

ត្រលប់ក្រោយ >>