ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
របៀបទទួលទានអាហារ ដើម្បីកាត់បន្ថយជាតិអាស៊ីត នៅក្នុងក្រពះ បានយ៉ាងល្អ
ចេញផ្សាយ  ២-សីហា-២០១៦    ដោយ : SengChhay

 បច្ចុប្បន្នមានមនុស្សភាគតិចណាស់ ដែលអាចថែរក្សាខ្លួនឯងឱ្យគេចផុតពីជម្ងឺក្រពះ ពោះវៀនបាន  ព្រោះរបបនៃការទទួលទានសព្វថ្ងៃរបស់យើងម្នាក់ៗ ហាក់ដូចជាកំពុង តែយកសារធាតុគីមី មកបំផ្លាញខ្លួនឯងដូច្នោះដែរ  ទោះបីជាខិតខំការពារយ៉ាងល្អបែប ណាក៏ដោយ។

មូលហេតុនៃជម្ងឺក្រពះ  កើតឡើងមកពីហេតុផលជាច្រើន តែទោះបី ជាយ៉ាងនេះក្តី មូលហេតុធំចម្បងរបស់វាគឺកើតឡើងដោយសារតែទម្លាប់នៃការ បរិភោគម្ហូបអាហារមិនបានត្រឹមត្រូវល្អ ដូចជាការនិយមទទួលទានភេសជ្ជៈមួយចំនួន ដែលសម្បូរជាតិអាស៊ីត មានកាហ្វេជាដើម  ឬការបរិភោគអាហារខុសពេលវេលា -ល- ។

រីឯការទទួលទានអាហារនៅពេលយប់  និងទម្លាប់ចូលគេងភ្លាមៗ ក្រោយទទួលទាន អាហាររួច ក៏ជាកត្តាបង្កគ្រោះថ្នាក់ចំពោះក្រពះដែរ។

#ហេតុដែលបង្កឱ្យមានទឹកអាស៊ីតនៅក្នុងក្រពះ៖  ការកើតមានទឹកអាស៊ីត ឬអាការៈ ចាល់ទឹកអាស៊ីតនៅក្នុងក្រពះ គឺបានបង្កឡើងដោយ សារធាតុរាវម្យ៉ាងដែលនៅក្នុង ក្រពះ​ហូរចូលទៅក្នុងបំពង់អាហារខុសប្រក្រតី ដែលបណ្តាលឱ្យការលាក ឬមាន អារម្មណ៍ថាតឹងក្នុងទ្រូង ដូចជារំលាយអាហារមិនបានល្អ និងអាចបណ្តាលអោយ មានជម្ងឺរលាកសួត ឬជំងឺផ្សេងទៀតដែលធ្វើឱ្យអ្នកទទួលរង ទុក្ខវេទនា។ ក្រៅពីនេះការទទួលទានអាហារដែលមានរសជាតិហឺរ ជូរ ប្រៃ អាហារ ចៀន សូកូឡាផ្សេងទៀតជាច្រើនប្រភេទ ក៏អាចបង្កឱ្យមានទឹកអាស៊ីតនៅក្នុងក្រពះ ជាទម្ងន់ដែរ។ មិនតែប៉ុណ្ណោះការស្លៀកសម្លៀកបំពាក់ តឹងណែនពេក និងការជក់បារី ក៏បណ្តាលអោយជាតិអាស៊ីតកើនឡើងនៅក្នុងក្រពះផងដែរ។

#របៀបទទួលទានអាហារដើម្បីកាត់បន្ថយជាតិអាស៊ីតនៅក្នុងក្រពះ៖ ដើម្បីកែប្រែនូវ បញ្ហាទាំងនេះជំហានដំបូងដែលអ្នកគួរធ្វើគឺ ការផ្តល់អាហារដល់ខ្លួនឯងឱ្យបានត្រឹម ត្រូវបំផុតតាមលទ្ធភាព ដើម្បីចៀសវាង និងកាត់បន្ថយទឹកអាស៊ីតក្នុងក្រពះ។ មិនគួរបរិភោគអាហារចៀន ឬបំពងណាមួយដែលចម្អិនជាមួយខ្ទឹម ប៉េងប៉ោះ សូកូឡា ប៊ឺ សណ្តែក ស៊ុត ជីរអង្កាម រួមទាំងអាហារដែលមានរសជាតិហិរ ជូរ និងប្រៃ ព្រោះដោយសារតែអាហារទាំងនេះ សម្បូរទៅដោយជាតិហ្គាសយ៉ាងច្រើន។ ក្រៅពីនេះបើអ្នកមិនចង់ឱ្យមានទឹកអាស៊ីតក្នុងក្រពះទេ សូមកុំប្រើទឹកខ្មេះ បន្ថែមទៅក្នុងអាហារ គឺដោយសារតែវានឹងបង្កើនជាតិអាស៊ីតក្នុងក្រពះទ្វេរដង។ 

 

ត្រលប់ក្រោយ >>