ព័ត៌មានថ្មីៗ:ប្រមុខរាជរដ្ឋាភិបាល កោតសរសើរម្ចាស់ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់កីឡាការីនី អ៊ុក ស្រីមុំក្រសួងធនធានទឹក អំពាវនាវឱ្យប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ ចាប់ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០១៧វិទ្យាស្ថានស្រាវជ្រាវពីផ្លូវសូត្រត្រូវបង្កើតឡើងនៅក្រុងប៉េកាំងកម្ពុជា ដណ្តើមបានមេដាយមាសពិភពលោក លើប្រភេទកីឡាប៉េតង់គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៧នេះ ថយចុះ
អាហារពេលព្រឹក ទាំង៥មុខ ដែលគួរតែចៀសវាង
ចេញផ្សាយ  ៣-សីហា-២០១៦    ដោយ : SengChhay

អាហារពេលព្រឹក រាប់ចាត់ទុកថាជាអាហារមួយពេល ដែលមានសារៈសំខាន់បំផុតចំពោះសុខភាពមនុស្សគ្រប់វ័យ។ ជាពិសេសសុភាពនារីទាំងឡាយ ដែលប្រាថ្នា ចង់បានរាងស្រស់ស្អាតគួរជាទីបេតី  សូមកុំមើលរំលងវាឱ្យសោះណា។

ពិតណាស់ថា អាហារពេលព្រឹកមិនអាចខ្វះបានឡើយសម្រាប់សុខភាព តែបើអ្នកបរិភោគវាខុសប្រភេទ ឬមិនត្រឹមត្រូវទេនោះ  អ្នកច្បាស់ជាមិនបានទទួល ផលប្រយោជន៍អ្វីត្រឡប់មកវិញឡើយ ហើយថែមទាំងអាចបណ្តាលឱ្យមានរូបរាងធាត់លើសទម្ងន់ទៀតផង។

ដូច្នេះថ្ងៃនេះយើងមកស្គាល់ ប្រភេទអាហារទាំង៥មុខ ដែលគួរតែចៀសវាងឱ្យឆ្ងាយ ព្រោះវាអាចបណ្តាលឱ្យអ្នក ធាត់បានដោយមិនដឹងខ្លួន ក្រោយពេលដែល ញ៉ាំវាចូលទៅរៀងរាល់ព្រឹក៖

១. គ្រាប់ធញ្ញជាតិ៖ មនុស្សមួយចំនួន គិតថាអាហារពេលព្រឹកគួរតែញ៉ាំគ្រាប់ធញ្ញជាតិ លាយជាមួយនឹងទឹកដោះគោ  ឬផលិតផលដែលចម្រាញ់ចេញ ពីគ្រាប់ធញ្ញជាតិនានា ប៉ុន្តែអត់ទេ កាលណាអ្នកញ៉ាំរបស់ទាំងនេះ ឡូកឡំចូលគ្នាច្រើនមុខពេក វានឹងបង្កើត ទៅជាអាហារដែលមានជាតិស្ករច្រើនទៅវិញ  ហើយវានឹងប៉ះពាល់ចំពោះការរំលាយ អាហារ ដែលអាចឱ្យអ្នកធាត់បានភ្លាមៗ។

២. នំដែលធ្វើពីម្ស៉ៅ៖ ជនជាតិអាស៊ី និងអឺរ៉ុបភាគច្រើនចូលចិត្តទទួលទានអាហារពេលព្រឹក ធ្វើឡើងអំពីប្រភេទនំដែលផ្សំចេញពីម្ស៉ៅផ្អាប់ខ្លាំងណាស់ ប៉ុន្តែពួកគេមិនបានដឹងថា ពពួកនំទាំងនេះបានធ្វើឡើងមកពីម្ស៉ៅសាលី ដែលជាអាហារធ្វើឱ្យធាត់ នោះទេ។

៣. នំប៉័ងអាំងលាបជាមួយប៊ឺរ៖ រាប់ចាត់ទុកថាជាអាហារ ដែលមនុស្សសម័យថ្មីនិយម ទទួលទាននៅពេលព្រឹក ព្រោះវាងាយចម្អិន មិនចំណាយពេលយូរ តែផលដែលបាន មកពីការញ៉ាំវា  គឺមិនធម្មតានោះទេ ព្រោះម្ស៉ៅនំប៉័ងសម្បូរទៅដោយ កាបូហៃដ្រេត ជម្រុញធ្វើឱ្យជាតិស្ករ នៅក្នុងឈាមកើតឡើងខ្ពស់ជាងសព្វដង និងឆាប់ឃ្លាន។ ចំណែកប៊ឺរវិញមានផ្ទុក Tran fats ដែលជាសារជាតិខ្លាញ់គ្មានប្រយោជន៍  និងបង្កឱ្យកើតជម្ងឺបេះដូងទៀតផង។

៤. Muffins ៖ ជាប្រភេទនំម្យ៉ាង ដែលធ្វើពីសូកូឡា ដែលមានជាតិស្ករខ្ពស់ បើបរិភោគ វាជាអាហារពេកព្រឹកចូលទៅ  វាមិនមានប្រយោជន៍សម្រាប់សុខភាពទេ  តែវានឹងធ្វើឱ្យមានជាតិស្ករខ្ពស់ នៅក្នុងឈាម  និងបណ្តាលឱ្យអ្នកធាត់ឡើងបន្តិចម្តងៗ បើមិន ប្រញាប់បោះបង់ចោលទេនោះ។

៥. ទឹកផ្លែឈើ៖ អ្នកមិនគួរឧស្សាហ៍ទិញទឹកផ្លែឈើ ញ៉ាំនៅពេលព្រឹកញឹកញាប់ពេក នោះទេ  ព្រោះថាទឹកផ្លែឈើដែលលក់នៅលើទីផ្សារទាំងអស់នោះសព្វថ្ងៃមានដាក់ ទឹកស្ករធ្វើឱ្យមានជាតិផ្អែមក្នុងបរិមាណច្រើនណាស់។ ដូច្នេះគួរងាកមកទទួលទាន ផ្លែឈើស្រស់ៗវិញ ទើបមិនបណ្តាលឱ្យអ្នកខូចរាងទៅថ្ងៃក្រោយ៕

ត្រលប់ក្រោយ >>