ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
ការថែទាំសុខភាព មាត់ធ្មេញរបស់លោកអ្នក
ចេញផ្សាយ  ៤-សីហា-២០១៦    ដោយ : SengChhay

មាត់ធ្មេញ គឺជាផ្នែកមួយយ៉ាងសំខាន់របស់មនុស្ស ជាពិសេសយើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ យើងប្រើប្រាស់វា សម្រាប់ទំពាអាហារ ការញញឹម ការទំនាក់ទំនង និងការបង្ហាញក្តីស្រលាញ់ តាមរយៈការថើបជាដើម។ បើធ្មេញសំខាន់បែបនេះ តើត្រូវធ្វើដូចម្តេចដើម្បីរក្សា វាឲ្យមានសុខភាពល្អ?

១. របបអាហារ និងទម្លាប់គួរជៀសវាង

- សូមកុំបរិភោគអាហារប្រភេទសាច់ច្រើនពេក គួរពិសារបន្លែជំនួសវិញ និងការដុសសំអាតធ្មេញ អោយបានទៀងទាត់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (២ ទៅ ៣ដងក្នុងមួយថ្ងៃ បន្ទាប់ពីការបរិភោគអាហាររួច 20 ទៅ 40នាទី)

- របបអាហាររបស់កុមារវិញ គឺពិតជាលំបាកក្នុងការគ្រប់គ្រង ពីព្រោះក្មេងៗចូលចិត្តញ៉ាំអាហារណា ដែលមានជាតិស្ករស្អិត ឧទាហរណ៍ៈ ដូចជា ស្ករគ្រាប់ សូកូឡា ជាដើម។ ដោយពិបាកហាមឃាត់ ដូចនេះមាតាបិតាគួរយកចិត្តទុកដាក់បំផុត ចំពោះការកាត់បន្ថយប្រភេទអាហារបែបនេះ និងត្រូវជម្រុញឲ្យកូនៗដុសសំអាតធ្មេញ ក្រោយពួកគេបរិភោគ ចំណីអាហារទាំងនោះរួច។

- មានទម្លាប់មួយចំនួនដែលគួរជៀសវាង៖
ប្រើប្រាស់ប្រភេទច្រាសដុសធ្មេញ ដែលមានសសៃរឹង
ការដុសសង្កត់ទៅលើធ្មេញខ្លាំងពេក
ទម្លាប់ បៀម ឬខាំរបស់ប្រើប្រាស់ដែលរឹង ដូចជា ប៉ិច ខ្មៅដៃ រឺដុំទឹកកកជាដើម ដែលបណ្តាលអោយធ្មេញ ទទួលរងនូវសំណឹក

២.ប្រការគួរអនុវត្តន៍ដើម្បីទទួលបានសុខភាពមាត់ធ្មេញ

- ជ្រើសរើសប្រភេទច្រាសដុសធ្មេញអោយបានត្រឹមត្រូវ
- ជ្រើសរើសប្រភេទថ្នាំដុសធ្មេញដៃលមានជាតិ Fluoride ដែលជួយអោយធ្មេញស រឹងមាំ និងជួយការពារជម្ងឺពុកធ្មេញ, ស្រៀវធ្មេញ និងការរលាកអញ្ចាញធ្មេញ
-ប្រើប្រាស់ខ្សែអំបោះទាក់ (Dental Floss) ដើម្បីសំអាតចំណីអាហារ ដែលជាប់នៅចន្លោះធ្មេញ និងក្រោមអញ្ចាញធ្មេញ យ៉ាងតិច ២ ដងក្នុងមួយថ្ងៃ 
-ប្រើប្រាស់ទឹកខ្ពុលមាត់យ៉ាងតិច ២ ដងក្នុងមួយថ្ងៃ ដើម្បីសម្លាប់មេរោគ ដែលបង្កអោយរលាកអញ្ចាញធ្មេញ ជាពិសេសជួយអោយខ្យល់ ដកដង្ហើមស្រស់ថ្លា 
-ជួបទន្តបណ្ឌិត ដើម្បីពិនិត្យពិគ្រោះ អំពីបញ្ហាសុខភាពមាត់ធ្មេញរបស់លោកអ្នកឲ្យបានទៀងទាត់ ៦ខែម្តង។ លើសពីនេះលោកអ្នកក៏ត្រូវធ្វើការសំអាតធ្មេញ (Scaling) យ៉ាងហោចណាស់ ៦ខែម្តង៕

ត្រលប់ក្រោយ >>