ព័ត៌មានថ្មីៗ:អង្គការជនពិការកម្ពុជាត្រៀមបញ្ជូនជនជនពិការជាង២០០នាក់ដើម្បីចូលរួមជួយសម្រួល ជនពិការ ក្នុងដំណើរការបោះឆ្នោតសមិទ្ធផលនៃយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”លោក XiJinping ប្រធានរដ្ឋចិនបានជួបជាមួយ អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសបន្ទាប់ពីសន្និសីទជាន់ខ្ពស់វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ បើក​ធ្វើ​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៤ ខែ​ឧសភាលោកចាំង កោលីឧបនាយរដ្ឋមន្រ្តីចិន បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គ ជាន់ខ្ពស់នៃវេទិកាកំពូល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ
ស្តាប់តន្រ្តីមានអត្ថប្រយោជន៍ជាច្រើន
ចេញផ្សាយ  ៩-សីហា-២០១៦    ដោយ : SengChhay

តន្រ្តីគឺសិល្បៈមួយបែបដែលមិនត្រឹមតែផ្តល់ឱ្យយើង នូវអារម្មណ៍រីករាយប៉ុណ្ណោះទេ តែវាពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត សម្រាប់មនុស្សយើងទៅលើផ្នែកសុខភាព។ ពិតមែនតែតន្ត្រីប្រគុំឡើងសម្រាប់កំដរអាម្មណ៍មនុស្ស ប៉ុន្តែអត្ថប្រយោជន៍នៃការ ស្តាប់តន្ត្រីគឺពិតជានឹកស្មានមិនដល់បន្ទាប់ពីអ្នកបានអានអត្ថបទនេះ៖

១.បំបាត់ភាពតានតឹង៖ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋអូហៃអូ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា តន្ត្រីអាចជួយបំបាត់ភាពតានតឹង បន្ថយស្ត្រេស និងជួយសម្រាលនូវទុក្ខកង្វល់នៅក្នុងចិត្តបានយ៉ាងល្អ នេះបើយោងតាមការសិក្សា ទៅលើក្រុមអ្នកជំងឺដែលកំពុងព្យាបាលនៅបន្ទប់ ICU មួយចំនួន។

២.បញ្ចុះទម្ងន់៖ ជាមួយតន្ត្រីចង្វាក់ទន់ភ្លន់ សម្រាប់អ្នកដែលកំពុងទទួលទានអាហារ នឹងមានអារម្មណ៍ថាលន្លង់លន្លោចទៅតាម ជាពិសេសបើស្តាប់តន្ត្រីបុរាណ ឬចង្វាក់jazzនឹងនាំឱ្យអ្នកមិនសូវឃ្លានអាហារទេ។ អ្នកចិត្តវិទ្យាបានរាយការណ៍នៃ សាកលវិទ្យាល័យCornellបានឱ្យដឹងថា មនុស្សដែលស្តាប់តន្រ្តីនៅពេលបរិភោគ អាហារគឺអាចបរិភោគតិចជាងមុនបានដល់ទៅ ១៨%នៃពេលធម្មតា។ ដូច្នេះបើអ្នក គិតថាចង់សម្រកទម្ងន់ គួរញ៉ាំអាហារបណ្តើរស្តាប់តន្រី្តបណ្តើរនោះ ជាការល្អម្យ៉ាងដែរ។

៣. បំផុសគំនិត៖ ខណៈពេលដែលតន្រី្តបានជួយកាត់បន្ថយ ចំណង់នៃការទទួលទាន អាហារ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Northam Brea បានបង្ហាញថា តន្ត្រីជួយរំញោចអាការងងុយគេងឱ្យថយចុះ បំផុសគំនិត និងការគិតធ្វើរឿងអ្វីដែល ថ្មីៗជាច្រើននៅជុំវិញខ្លួន។ លទ្ធផលនេះបានមកពីការធ្វើតេស្ត ទៅលើក្រុមក្មេងជំទង់ ដែលកំពុងរៀន និងចាប់ផ្តើមធ្វើការខ្លះៗកន្លងមក។

៤. ជំនួយចរន្តឈាម៖ អ្នកស្រាវជ្រាវជនជាតិហូឡង់ បានបង្ហាញពីលទ្ធផលនៅក្នុង កិច្ចប្រជុំនៃសមាគមន៍អឺរ៉ុបពីជម្ងឺបេះដូង នៅក្នុងឆ្នាំ២00៣ថា អ្នកជំងឺដែលបានស្តាប់ តន្ត្រី៣០នាទី ក្នុងមួយថ្ងៃខណៈពេលដែលធ្វើលំហាត់ប្រាណផង នឹងជួយរំញោច លំហូរឈាមនៅក្នុងបេះដូងបន្ថែម nitric oxide ជួយឱ្យដំណើរឈាមរត់ដើរកាន់តែ ងាយស្រួល គ្មានផលប៉ះពាល់លើសុខភាពបេះដូង នៅពេលក្រោយ។

៥. បង្កើតសាមគ្គី៖ ក្នុងការធ្វើតេស្តមនុស្ស ៣៧៥នាក់ ចែកចេញជា២ក្រុម គឺអ្នកចម្រៀង និងអ្នកលេងភ្លេង ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស បានរកឃើញថា សកម្មភាពនៃការច្រៀងរបស់យើង ឬការច្រៀងផងលេងភ្លេងផងជាមួយគ្នា ពិតជាបានផ្តល់នូវសុភមង្គល បំបាត់ទុក្ខលំបាកទាំងឡាយបានយ៉ាងល្អ។ អ្នកស្រាវជ្រាវបានពន្យល់ថា ក្នុងការធ្វើអ្វីរួមគ្នាមួយ វាបានសាងសាមគ្គីភាព ឯកភាពគ្នា ធ្វើឱ្យយើងមានអារម្មណ៍ល្អ បានលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប មានភាពសប្បាយរីករាយធូរស្រាលអារម្មណ៍ទ្វេរដង។

៦. បង្កើនសុខភាពខួរក្បាល៖ ទស្សនាវដ្តី Journal of Neuroscience បានបង្ហាញថា រូបភាពនៅក្នុងបទចម្រៀងទាក់ទង ទៅនឹងដំណើរការនៃខួរក្បាលទាំងស្រុង ដូច្នេះក្នុងការលេងតន្ត្រី ឬស្តាប់តន្រ្តីណាមួយចាប់តាំងពីកុមារភាព នឹងធ្វើឱ្យខួរក្បាល មានភាពឆ្លាតវៃ រហ័សរហួន និងឆាប់ចាប់បានថែមទាំងមានសុខភាពល្អទៀតផង។

៧. បង្កើនភាពទន់ភ្លន់៖ ចំពោះឪពុកម្តាយដែលចង់បង្រៀនកូន ឱ្យស្រឡាញ់ទន់ភ្លន់ ស្លូតបូតស្តាប់បង្គាប់ និងគ្មានភាពរឹងរួស គួរតែបង្រៀនពួកគេឱ្យលេងតន្ត្រីណាមួយ តាំងពីតូច។ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអង់គ្លេស បានណែនាំឱ្យបញ្ជូនកូន ទៅសិក្សាតន្ត្រីចុះ ព្រោះតន្ត្រីអាចជួយបណ្តុះបណ្តាលចិត្តមនុស្ស ឱ្យមានភាពទន់ភ្លន់ តែរឹងមាំ និងជួយឱ្យពួកគេមានចិត្តសប្បុរស និងទទួលបានជោគជ័យជាមួយមិត្តភក្តិ របស់ពួកគេទៀតផង។

៨. បង្កើតស្មារតីសម្រាប់អ្នកបើកបរ៖ សូមកុំគិតថាអ្នកបើកបរទាំងអស់មិនអាចស្តាប់ តន្ត្រីបាន ជាការពិតបើពួកគេបានស្តាប់ភ្លេងដែលចូលចិត្ត នោះអារម្មណ៍នឹងមាន ភាពស្រស់ថ្លា នឹងនរ ថែមទាំងបំបាត់អាការតប់ប្រមល់បានផងដែរ។

៩. កាត់បន្ថយការកើតជម្ងឺមហារីកចំពោះកុមារ៖ តាមការស្រាវជ្រាវរបស់មន្ទីរពេទ្យ Jude Children’s Research Hospital បានបង្ហាញថា អ្នកជំងឺមហារីក ជាពិសេសកុមារ ទទួលបានការព្យាបាលយ៉ាងល្អ ជាមួយនឹងសូរសម្លេងតន្ត្រី ព្រោះតាមការត្រួតពិនិត្យ ការរីកលូតលាស់នៃជម្ងឺមហារីក កាន់តែថយចុះប្រសិនបើបានស្តាប់ភ្លេងណាមួយដែលខ្លួនពេញចិត្ត។  ពិភពតន្ត្រីបានធ្វើឱ្យសះស្បើយអារម្មណ៍ និងព្យាបាលការខូចចិត្តបានយ៉ាងមានប្រសិទ្ធភាព៕

ត្រលប់ក្រោយ >>