ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ប្រភេទ Pfizer ជូនយោធិន និង គ្រួសារក្នុងអង្គភាពអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ០១ ២០២២ 

 

ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនាបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ប្រភេទ Pfizer ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន ព្រមទាំងគ្រួសារកងទ័ព ក្នុងអង្គភាព អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ។

 ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ នោះ មានការចូលរួមពី នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារ ជាតិ ព្រមទាំងអគ្គលេខាធិការរង ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន និងគ្រួសារកង ទ័ព ដែលបានចាក់វ៉ាក់សាំងដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ។ 

   នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារ ជាតិ ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់តាំងពីការចាក់វ៉ាក់សាំងដូសទី ១ ដូសទី២ ដូសទី ៣ និង ដូសទី ៤ ដែលបានចាក់ជូន នាយទាហាន នាយទាហានរង និង ពលទា ហាន និង គ្រួសារ កងទ័ពនាពេលនេះ ។

 សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោល នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយនិងជាខ្សែក្រវាត់ការពារទី ១ ដ៏សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជា ពលរដ្ឋ ក្នុងការបង្កើនឱ្យបាននូវភាពស៊ាំក្នុងសហគមន៍ ទប់ ទល់នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩ តាមរយៈការចាក់វ៉ាក់់សាំងដូសទី ១ ទី ២ ដូសទី ៣ និងដូសទី ៤ ក្នុងពេលនេះ ដោយមានការ ចូលរួមយ៉ាងសកម្មពីគ្រូពេទ្យកងទ័ព បានធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ-១៩ និង អត្រាស្លាប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះ ហើយរាជ រដ្ឋាភិបាល ក៏បានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១និងបានបើកប្រទេស ជាតិឱ្យដំណើរឡើងវិញ លើគ្រប់វិស័យជាមួយនឹងការរស់ នៅតាមគន្លងថ្មីជាប្រក្រតីក្នុងបរិបទកូវីដ-១៩ ៕IMG_20220119_161958_389IMG_20220119_162004_823

Comments

Related posts