វិទ្យុជាតិកម្ពុជា% កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ការស្ទង់មតិឯកជនមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា សកម្មភាពរោងចក្ររបស់ឥណ្ឌា បានបាត់បង់សន្ទុះ នៅក្នុងខែសីហា ដោយសារសន្ទស្សន៍អ្នកគ្រប់គ្រងការទិញហៅកាត់ថា(PMI) បានធ្លាក់ចុះមកត្រឹម ៥២,៣% ក្នុងកំឡុងខែដែលកំពុង ត្រួតពិនិត្យពី ៥៥,៣% កាលពីខែកក្កដាមុន។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី០២ ខែកញ្ញានេះ។ យោងសេចក្តីថ្លែងការណ៍របស់ IHS Markit បាននិយាយថាទំនុកចិត្តអាជីវកម្មបានធ្លាក់ចុះដោយសារការព្រួយបារម្ភជុំវិញផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើតម្រូវការ ខណៈដែលក្រុមហ៊ុនបានផ្អាកការជួលបុគ្គលិកដោយសារការធ្លាក់ចុះនៃការលក់។ លោក Pollyanna De Lima នាយករងសេដ្ឋកិច្ចនៅ IHS Markit បានមានប្រសាសន៍ថា“ គេបានឃើញការបន្តនៃការងើបឡើងវិញនៃវិស័យផលិតកម្មឥណ្ឌានៅខែសីហា ប៉ុន្តែកំណើនបាន បាត់បង់សន្ទុះ ដោយសារតម្រូវការបានបង្ហាញពីសញ្ញានៃភាពទន់ខ្សោយដោយសារជំងឺរាតត្បាត។ ក្រុមហ៊ុនផលិតកម្ម បានបង្ហាញពីការ កើនឡើងប្រចាំខែមួយទៀតនៃបន្ទុកថ្លៃដើម ដោយធ្វើឱ្យអតិផរណាបច្ចុប្បន្នកើនឡើងដល់ ១៣ ខែ។ សេចក្តីថ្លែងការណ៍របស់ IHS Markit បាននិយាយថា សម្ពាធតម្លៃត្រូវបានភ្ជាប់ដោយសមាជិកស្ទង់មតិទៅនឹងកង្វះខាតវត្ថុធាតុដើមនិងបញ្ហាដឹកជញ្ជូន។ កម្រិតនៃការងារនៅទ្រឹងជាទូទៅនៅក្នុងខែសីហា ដោយសារក្រុមហ៊ុនបានរាយការណ៍ថា មានកម្លាំងការងារគ្រប់គ្រាន់ ដើម្បីទប់ទល់នឹង តម្រូវការបច្ចុប្បន្នហើយទំនុកចិត្តនៅតែមាន៕
Comments