វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈលើកទី៤ ឆ្នាំ២០២១នេះត្រូវបានរាជរដ្ឋាភិបាលកំណត់យកក្រោមប្រធានបទ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ ដើម្បីជំរុញលើកទឹកចិត្តដល់យុវជនឱ្យចាប់អារម្មណ៍លើការបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជា បានមានប្រសាសន៍ថា រាជ រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វ ផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អា ណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់អំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅ ថា ធីវេទ(TVET) ក្នុងការ ជំរុញការអភិវឌ្ឍកម្លាំងពល កម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
សម្តេចតេជោបន្តថា អា ស្រ័យដោយយើងទាំងអស់គ្នាកំពុងបន្តចូលរួមបង្ការ ទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលសូមធ្វើការណែ នាំដូចជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួល បន្ទុករៀបចំទិវាជាតិនេះ តាម រយៈការផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជនដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូ លាយទូទាំងប្រទេស។
សម្តេចតេជោបន្តទៀតថា ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយតាមគ្រប់មធ្យោ បាយ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១តាមអង្គភាព រៀងៗខ្លួន ជាពិសេសរដ្ឋ បាលរាជធានី ខេត្ត ត្រូវសហ ការផ្សព្វផ្សាយ និងគាំទ្រដល់មន្ទីរការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន អង្គការ សមាគម និងសហគមន៍ រៀបចំចងបដា ពាក្យស្លោកផ្សព្វផ្សាយពីទិវាជាតិនេះក្នុងដែនដីរបស់ខ្លួន។ បន្ថែមពីនោះ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានារួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឱ្យធ្វើការផ្សព្វផ្សាយសារាចរ សារ លិខិត សម្តេចអគ្គមហាសេ នាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វីដេអូ និងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ ឱ្យស្របតាមប្រធាន បទ TVET ធ្វើឱ្យជំនាញកាន់ តែប្រសើរ និងប្រាក់ចំណូលខ្ពស់។ ក្រសួង ស្ថាប័នពាក់ ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំចងបដាពាក្យ ស្លោក នៅតាមអង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចជា ជយោ! ព្រះរាជាណាចក្រកម្ពុជា! , អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ , ក្រោមប្រធាន បទ "TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ ចំណូលខ្ពស់ , ចូលរួមអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ "៣ការពារ" និង "៣កុំ" , បំពេញកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩! , រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានការងារសមរម្យ និងមានប្រាក់ចំណូ លខ្ពស់! , ស្រ្តី និងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែរ! និងTVET ជំនាញពិត ជីវិតប្រសើរ ៕
Comments