វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យប៉ូលិសបែលហ្ស៊ិកបានឃាត់ខ្លួនមនុស្សរាប់សិបនាក់ និងចាប់ខ្លួនម្នាក់បន្ទាប់ពីជ័យជម្នះរបស់ម៉ារ៉ុកលើបែលហ្សិកក្នុងការប្រកួត World Cup នៅប្រទេសកាតា បង្កឱ្យមានកុបកម្មនៅទីក្រុងប្រ៊ុចសែល ជាមួយនឹងរថយន្ត និងម៉ូតូអគ្គិសនីមួយចំនួនត្រូវបានដុតបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា។
កុបកម្មបានកើតឡើងនៅ កន្លែងជាច្រើននៅទូទាំងរដ្ឋធានីបែលហ្ស៊ិក ដែលអ្នកគាំទ្របាល់ទាត់រាប់សិបនាក់ ខ្លះពាក់ទង់ជាតិម៉ារ៉ុក បានប៉ះទង្គិចជាមួយប៉ូលិសកុបកម្មដោយប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។ លោក Ilse Van de Keere អ្នកនាំពាក្យប៉ូលិសបាននិយាយថា "នៅម៉ោងប្រហែល ៧ យប់ គឺមានភាពស្ងប់ស្ងាត់ឡើងវិញ ហើយការល្បាតបង្ការនៅតែមាននៅក្នុងផ្នែកដែលពាក់ព័ន្ធ"។ ប៉ូលិសបាននិយាយថា ក្រុមកុបកម្មបានប្រើសម្ភារបាញ់កាំជ្រួច កាំជ្រួច ដំបង និងដុតបំផ្លាញផ្លូវសាធារណៈជាដើម ។ ប៉ូលីសបានបន្តថា អ្នកកា សែតម្នាក់បានរងរបួសមុខដោយកាំជ្រួច។ សម្រាប់ហេតុ ផលទាំងនេះហើយ ដែលត្រូវបានសម្រេចចិត្តបន្តការអន្តរាគមន៍របស់ប៉ូលីសដោយការដាក់ពង្រាយកាណុងបាញ់ទឹកនិងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក" ៕
Comments