លោក Zelenskiy ប្តេជ្ញាឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហារណាមួយរបស់រុស្ស៊ីនៅថ្ងៃបុណ្យឯករាជ្យ

      វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

              អន្តរជាតិ៖ខណៈដែលអ៊ុយក្រែនបានរៀបចំបុណ្យឯករាជ្យភាពរបស់ខ្លួនពីការគ្រប់គ្រងរបស់សូវៀត ក្នុងឆ្នាំ ១៩៩១ និងក្នុងរយៈពេលប្រាំមួយខែចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនបានសន្យាថា ការវាយប្រហារណាមួយរបស់រុស្ស៊ី នៅក្នុង ឬជុំវិញកាលបរិច្ឆេទនៃបុណ្យឯករាជ្យរបស់អ៊ុយក្រែននោះ នឹងបង្កឱ្យមានការឆ្លើយតបដ៏ខ្លាំងក្លាមួយ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកZelenskiy ដែលបានដឹកនាំការតស៊ូ របស់លោកចាប់តាំងពីកងទ័ពរុស្ស៊ីបានវាយប្រហារកាលពីថ្ងៃទី ២៤ ខែកុម្ភៈនោះ ក៏បាននិយាយផងដែរថា អ៊ុយក្រែននឹងស្ដារការគ្រប់គ្រងរបស់ខ្លួនលើតំបន់ Crimea វិញ។ក្នុងចំណោមមន្ត្រីអ៊ុយក្រែន និងសម្ព័ន្ធមិត្ត លោកខាងលិចក៏មានការព្រួយបារម្មណ៍ថា ប្រទេសរុស្ស៊ីកំពុងរៀបចំវាយប្រហាររដ្ឋធានី Kyiv ម្តងទៀត។សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនជឿជាក់ថា រុស្ស៊ីនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង រដ្ឋាភិបាល នៅប៉ុន្មានថ្ងៃខាងមុខនេះ។ស្ថានទូតអាមេរិកបានឱ្យពលរដ្ឋអាមេរិកគួរតែចាកចេញពីអ៊ុយក្រែនឥឡូវនេះ។យោធាអ៊ុយក្រែន បាន និយាយថា នៅលើសមរភូមិ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយកាំភ្លើងធំ និងរ៉ុក្កែតនៅក្នុងតំបន់ Zaporizhzhia ជាកន្លែងប្រយុទ្ធគ្នា ដែលនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។រុស្ស៊ី និងអ៊ុយក្រែន បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើរោងចក្រនេះ៕IMG_20220824_114601_799IMG_20220824_114608_592

Comments

Related posts