ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសម្ពោធអគារ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃការិយាល័យគយនិងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ

 

 

វិទ្យុជាតិកម្ពុជា៖ លោក ហ៊ាងចាន់ថា  

 

(ត្បូងឃ្មុំ)៖ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ពន្ធ័មុន្នីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងការិយាល័យគយនិងរដ្ឋាករត្រពាំងផ្លុង ស្ថិតនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយក-អគ្គនាយករងគយនិងពន្ធដារ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងឯក ឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ប្រធានសាខាគយខេត្ត ប្រធានការិយាល័យគយតាមមាត់ច្រកទ្វារព្រំដែន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីគយជុំវិញខេត្ត។ 

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរត្ន័ និងប្រតិភូគណៈអធិបតី បានអញ្ជើញពិនិត្យអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលបានដាក់សម្ពោធនាថ្ងៃនេះ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរចំពោះស្នាដៃថ្មី ដែលបានផុសរូបរាងឡើង យ៉ាងប្រណិតតាមស្តង់ដារ ដែលជាការជួយបង្កបរិយាកាសការងារកាន់តែល្អដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរត្ន័ បានថ្លែងនូវការកោតសរសើរចំពោះលោកប្រធានសាខាគយនិងរដ្ឋាករខេត្ត ប្រធានការិយាល័យគយត្រពាំងផ្លុង និងគ្រប់ច្រកទូទាំងខេត្ត រួមទាំងមន្ត្រីគយទាំងអស់ ដែលខិតខំបំពេញការងារប្រមូលពន្ធគយជូនរដ្ឋ ដែលជាប្រភពចំណូលមួយផ្នែកយ៉ាងធំសម្រាប់រដ្ឋ ខណៈការប្រមូលពន្ធ នៃការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៅតែបន្តកើនឡើងជាងឆ្នាំមុន លើសពីផែនការកំណត់ ជាចំណុចដ៍សំខាន់ ដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់លើក ឡើងថា ជាការល្អបំផុត សម្រាប់ការងារប្រមូលពន្ធគយគ្រប់តាមផែនការកំណត់ ហើយបើប្រមូលលើសផែនការកំណត់ នេះជាប្រសិទ្ធភាពនៃការងារ ដែលគួរតែលើកសរសើរ។

លោក អួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុងឱ្យដឹងថា ការិយាល័យគយនិងរដ្ឋាករត្រពាំងផ្លុង ស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម ត្រង់បង្គោលឡាក់លេខ១១៨ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលការិយាល័យនេះមានផ្ទៃដីសរុប ៨,៤៧១ម៉ែត្រក្រឡា។

លោក អួន សុវណ្ណារ៉ា ឱ្យដឹងបន្តទៀតថា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ រួមមាន អគាររដ្ឋបាលថ្មី កម្ពស់១ជាន់កន្លះ មានទំហំ២៣ម៉គុណនឹង២០ម៉ , អគារ ស្នាក់នៅកម្ពស់២ជាន់១ខ្នង និង១ជាន់១ខ្នង សរុប៣១បន្ទប់, ចំណតរថយន្ត, ឃ្លាំងស្តុកទំនិញ, អាងស្តុកទឹក, អាហារដ្ឋាន, ចាក់ដីបំពេញ ចាក់បេតុង កែលម្អសួនច្បារ និងកន្លែងលេងកីឡាវាយ សីផងដែរ៕IMG_20210219_183005_132IMG_20210219_183002_603IMG_20210219_182956_239IMG_20210219_182949_586

Comments

Related posts