ករណីឆ្លងកូវីដ១៩ ក្នុងមួយថ្ងៃមានចំនួនកើនឡើង នៅក្នុងប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី  (១៣.០១.២១)

ចិន៖ តាមស្ថិតិជាផ្លូវការ ដែលចេញផ្សាយនៅថ្ងៃពុធ ទី ១៣ ខែ មករានេះ បានឲ្យដឹងថា ប្រទេសចិនបានជួបករណីឆ្លងកូវីដ ១៩ មានចំនួនកើនឡើងជារៀងរាល់ថ្ងៃ ដែលក្នុងរយៈពេលជាង ៥ ខែ កន្លងមកនេះ មិនដែលបានជួបប្រទះ បែបនេះ។

ទោះបីជាអាជ្ញាធរក្នុងប្រទេសចិន បានដាក់វិធានការបិទទីក្រុងបី  បង្កើនការធ្វើតេស្ត និងអនុវត្តវិធានការផ្សេង ៗ ទៀត ដើម្បីគ្រប់គ្រងស្ថានការណ៍ក៏ដោយ ក៏ករណីឆ្លងកូវីដ ១៩ នៅតែមានការកើនឡើង ។

ភាគច្រើននៃករណីឆ្លង មានកើតនៅក្បែរទីក្រុងប៉េកំាង  ហើយតាមការឲ្យដឹងរបស់គណៈកម្មការសុខភាពជាតិ  មានករណីឆ្លងថ្មីចំនួន ១១៥ ក្នុងប្រទេសចិន ប្រៀបនឹងចំនួន ៥៥ នៅថ្ងៃម្សិលមិញ ។

Comments

Related posts