រដ្ឋមន្ត្រីការបរទេសអាមេរិកចោទថា ប្រទេសអ៊ីរ៉ង់ ក្លាយជាមូលដ្ឋានថ្មីសម្រាប់ក្រុមអាល់កាយដា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.០១.២១)

អាមេរិក៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃពុធ ទី ១៣ ខែ មករានេះ បានស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសដែលជិតផុតអាណ្ណត្តរបស់អាមេរិក លោកម៉ែក ប៉ុមប៉េអូ  ដែលបានចោទប្រទេសអ៊ីរ៉ង់ ថាកំពុងក្លាយទៅជាមូលដ្ឋាន សម្រាប់ក្រុមអាល់កាយដា ។

ថ្លែងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ ទី ១២ ខែ មករា   លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា “ក្រុមអាល់កាយដា មានមូលដ្ឋានថ្មីមួយ ។ មូលដ្ឋានថ្មីនោះ គឺជាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ទៀតថា ក្រុមអាល់កាយដាកំពុងលាក់ខ្លួនក្នុងទឹកដីអ៊ីរ៉ង់ និងស្ថិតក្រោមការការពាររបស់របបប្រទេសអ៊ីរ៉ង់ ។​

Comments

Related posts