វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ប្លូមបឺដ (១៣.០១.២១)
ជប៉ុន៖ តាមការផ្សាយរបស់កាសែតបរទេសនៅថ្ងៃពុធ ទី ១៣ ខែ មករានេះ បានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានសម្រេចពង្រីកតំបន់ ដែលត្រូវដាក់ឲ្យស្ថិតក្រោមវិធានការប្រកាសអាសន្ន ក្រៅពីទីក្រុងតូក្យូ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ដែលកាន់តែមានចំនួនកើនឡើង ។
នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ សូកា នឹងប្រកាសពីការសម្រេចចិត្តនេះ នៅល្ងាចថ្ងៃពុធនេះ ម៉ោងនៅក្នុងប្រទេសជប៉ុន ។ តំបន់ដែលនឹងត្រូវដាក់ឲ្យស្ថិតក្រោមការប្រកាសអាសន្ននោះ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសជាតិ ។
តាមស្ថិតិរបស់រដ្ឋាភិបាលជប៉ុន សេដ្ឋកិច្ចរបស់តំបន់ទំាងបីដែលនឹងត្រូវស្ថិតក្រោមវិធានការប្រកាសអាសន្ន រួមទំាងទីក្រុងតូក្យូ មានទំហំជាងពាក់កណ្តាលនៃទំហំសេដ្ឋកិច្ចទំាងមូលរបស់ប្រទេសជប៉ុន ។
Comments