ឥណ្ឌាបង្ហាញគម្រោងវិនិយោគជាច្រើននៅកម្ពុជា

អត្ថបតដោយ៖ លោក  វ៉ាង ភក្តី 
 ភ្នំពេញ៖  លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចំានៅកម្ពុជា ឱ្យដឹងថា ប្រទេសឥណ្ឌាមានគម្រោងវិនិយោគជាច្រើនមកកាន់ប្រទេសកម្ពុជា។


  គម្រោងវិនិយោគនេះ បានបញ្ជាក់ឡើងក្នុងឱកាសលោកជំទាវឯកអគ្គរដ្ឋទូតចូលជួប សម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ឥណ្ឌាថ្មី ប្រចំានៅកម្ពុជា។


លោកជំទាវបានបញ្ជាក់ថា គម្រោងជំនួយនិងការវិនិយោគជាច្រើនរបស់ប្រទេសឥណ្ឌា កំពុងសម្លឹងគោលដៅមកកាន់ប្រទេសកម្ពុជា ដែលក្នុងនោះមានទាំងផ្នែកសុខាភិបាល ទេសចរណ៍ ពាណិជ្ជកម្មនិងសង្គមកិច្ច ជាដើម។លោកជំទាវមានប្រសាសន៍ថា ឥណ្ឌាមាន    គម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ ព្រមទាំង​ជួយដល់វិស័យ សុខាភិបាល ការប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់ និងការ កសាងសមត្ថភាពសមាជិក សមាជិកាសភានិងមន្រ្តីរាជការជាដើម។ ចំណែក វិនិយោគិនពីប្រទេសឥណ្ឌាក៏បានចាប់ អារម្មណ៍ការមកបណ្ដាក់​ទុននៅ​កម្ពុជា ក្នុងវិស័យសុខាភិបាល និងការហោះហើរត្រង់។


លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជនតាមបែបឌីជីថល នៅក្នុងនោះមានប្រជាជនកម្ពុជា និង ប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌានិង​ប្រជាជនក្នុងតំបន់អាស៊ាន ខណៈឥណ្ឌាគ្រោង កសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន។
លោកជំទាវ បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី ដែលមានតំាងពីយូរណាស់មកហើយ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ថែមទៀតទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។


សម្តេចពញាចក្រី ហេង សំរិន បានគំាទ្របេសកកម្មការទូតថ្មីរបស់លោកជំទាវនៅកម្ពុជា ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរដែលមាន​ស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។


សម្តេចពញាចក្រីមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោម ប្រទេសមិនច្រើនទេ ដែលបានគំាទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធ សេដ្ឋកិច្ចកម្ពុជា។ សម្តេច បានបន្តថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេត ឃើញពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទំាងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។


ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ ប្រទេសឥណ្ឌា ដែលរយៈពេលកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្ស រយៈពេលខ្លី និងវែង ដល់និស្សិត និងមន្រ្តីកម្ពុជា ជាងមួយពាន់នាក់ និងស្នើឥណ្ឌាបន្ត ជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូស បញ្ជាក់ថា រដ្ឋសភាកម្ពុជា អបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ច ព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត៕photo_2021-01-20_16-13-51photo_2021-01-20_16-13-54

Comments

Related posts