សម្តេចក្រឡាហោម យល់ស្របដាក់សាលាបឋមសិក្សាសម្តេចជាស៊ីមខេត្តបាត់ដំបងជាសាលាគំរូ

photo_2021-01-20_16-24-33អត្ថបទដោយ៖លោក យី វិច្ឆិកា
MC៖សម្តេចក្រឡាហោម ស ខេង យល់ស្របដាក់សាលាបឋមសិក្សាសម្តេចជាស៊ីមខេត្តបាត់ដំបងជាសាលាគំរូ ក្រោយពីការជួសជុលនិងកែលម្អឡើងវិញ ។
  ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សា សម្ដេច ជាស៊ីម ខេត្តបាត់ដំបង ស្ថិតក្នុងភូមិបែកចាន សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង នៅព្រឹកថ្ងៃ ២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមាន ប្រសាសន៍ គាំទ្រក្នុងការដាក់សាលាបឋមសិក្សាសម្តេចជាស៊ីមនេះ ជាសាលាគំរូ ប៉ុន្តែ ត្រូវរៀបចំផែនការ គោលការណ៍ និងវិធានការនានាឱ្យបានល្អប្រសើរស័ក្កិសមជាសាលាគំរូមួយ ពិតប្រាកដ សម្រាប់ទូទាំងខេត្តបាត់ដំបងនេះ ។ photo_2021-01-20_16-24-44សម្តេចក្រឡាហោមបន្តថា ខេត្តបាត់ដំបង ប្រៀបដូចជាទីក្រុងសាលា ដោយច្រកចូល ពីភ្នំពេញមកបាត់ដំបង តាំងពីអន្លុង់វិលមកមានវិទ្យាល័យមួយនិងសាលាបឋមសិក្សាមួយ បន្ទាប់មកទៀតមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សកលវិទ្យាល័យ សាលាគរុកោសល្យ ហើយមានបឋមសិក្សានេះ បន្ទាប់មកវិទ្យាល័យនេតយ៉ង់ គរុកោសល្យភូមិភាគ ដូច្នេះវាប្រៀបបានជាទីក្រុងសាលាមួយ ។
សំឡេង«បើដាក់សាលាបឋមសិក្សាជាគំរូត្រូវរៀបចំ ផែនការ គោលការណ៍ វិធានការ ជាក់លាក់ ខ្ញុំសូមគាំទ្រប៉ុន្តែគ្រាន់តែសូមថា ធ្វើម៉េចរៀបចំ ផែនការឱ្យបានជាក់លាក់ច្បាស់លាស់ ហើយយើងសិក្សាឱ្យ បានច្បាស់ថា តើវាមានបញ្ហាងាយស្រួល បញ្ហាលំបាក បញ្ហាដែលត្រូវប្រឈមដោះស្រាយអ្វីខ្លះ ហើយស្វែងរកការចូលរួមការគាំទ្រ តាំងពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ តាំងពីមន្ទីរអប់រំ ខេត្ត ក្រសួងអប់រំ ឪពុកម្តាយអាណាព្យាបាល ទាំងអស់គ្នា ដើម្បីឱ្យសាលាជាសាលាគំរូទូទាំងខេត្ត នេះជាការល្អប្រសើរ ប្រសិនណាជាយើងចង់បានអ៊ីចឹងខ្ញុំគាំទ្រប៉ុន្តែសុំធ្វើម៉េចឱ្យបានហ្មត់ចត់ឱ្យក្លាយជាគំរូពិត ប្រាកដ »។photo_2021-01-20_16-24-51
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង់ បានមានប្រសាសន៍ថា គម្រោងដាក់ឱ្យសាលាបឋមសិក្សាសម្តេចជាស៊ីមខេត្តបាត់ដំបងក្លាយជាសាលាគំរូប្រចាំខេត្តនេះ បន្ទាប់ពីសាលា បានជួសជុលឡើងវិញ ហើយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានផ្តល់ទស្សនៈវិស័យ នូវការដាក់សាលាបឋមសិក្សាសម្តេចជាស៊ីម ជាសាលាគំរូក្នុងខេត្តបាត់ដំបងនិងបានជ្រើសរើស យកធ្វើជាបេក្ខភាពសម្រាប់ប្រកួតប្រជែងយកពានរង្វាន់អង្គភាពផ្តល់សេវាសាធារណៈគំរូផ្នែកសាលាបឋមសិក្សា នៅឆ្នាំ២០២១នេះ ។photo_2021-01-20_16-24-48
គួរជម្រាបថា ពិធីសម្ពោធអគារ សិក្សានិងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាសម្តេចជាស៊ីម រួមមាន សាងសង់និងជួសជុល កែលម្អអគារសិក្សា សាលាបឋមសិក្សាសម្តេចជាស៊ីមចំណាយថវិកាចំនួន ៥០៥,៣២៧ ដុល្លារអាមេរិក ដែលក្នុងនោះសាងសង់អគារថ្មីមួយខ្នងមាន២ជាន់ស្មើ១០បន្ទប់ ព្រមទាំងបំពាក់សម្ភារសិក្សា ចំណាយថិវកាសរុប ២៣២,៣២៩ដុល្លារអាមេរិក។ ជួសជុលកែលម្អនិងបំពាក់សម្ភារ និងអគារទីចាត់ការ និងសាលប្រជុំ២បន្ទប់ អគារសម្តេចជាស៊ីម២ជាន់ស្មើនឹង១៦បន្ទប់ដែលមានសភាពចាស់ ព្រមទាំងកែលម្អសួនច្បារទីធ្លាក្នុងនិងក្រៅបរិវេណសាលា ចំណាយថវិកាអស់សរុប ចំនួន ២៤១,៩០៨ ដុល្លារអាមេរិក និងសាងសង់ខ្លោងទ្វារថ្មី ចំណាយថវិកាអស់ ២,៦០០ ដុល្លារអាមេរិក ៕photo_2021-01-20_16-24-59photo_2021-01-20_16-24-44

Comments

Related posts