ខេត្តរតនគិរី ដាក់ផែនការ ៥ចំណុចទាក់ទាញភ្ញៀវទេសចរឱ្យបាន៣០ម៉ឺននាក់ក្នុងមួយឆ្នាំ

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា 

រតនៈគិរី៖   ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានដាក់ផែនការ៥ចំណុច សម្រាប់ជាការទាក់ទាញភ្ញៀវទេសចរឱ្យបាន៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ ដើម្បីជួយបង្កើនចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពប្រសើរឡើង ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ផែនការទាំង៥ចំណុចសំខាន់ៗនោះរួមមាន៖ ទី១យើងធ្វើយ៉ាងណាអភិរក្សនិងអភិវឌ្ឍតំបន់រមណីយដ្ឋានឱ្យប្រកបទៅដោយគុណភាពនិងនិរន្តរភាព ហើយទី២យើងនឹងសិក្សាស្វែងរកសក្កានុពលវិស័យទេសចរណ៍ថ្មីបន្ថែម ដើម្បីចងក្រងជាសហគមន៍អេកូទេសចរណ៍  ទីបី យើងមានការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ ទី៤ពង្រឹងគុណភាពវិស័យទេសចរណ៍ដែលមានស្រាប់ និងទី ៥ យើងនឹងផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងយេនឌ័រនិងពាក់ព័ន្ធទៅផ្នែកច្បាប់។

លោកបន្តថា ក្រៅពីនេះ មន្ទីរបានជំរុញតាមបណ្ដាក្រុង ស្រុក មួយចំនួនដែលមានសក្តានុពល ទេសចរណ៍ ធ្វើយ៉ាងណាបង្កើតរមណីយដ្ឋានថ្មីៗបន្ថែមទៀត  ក្រៅពីតំបន់ដែលមានស្រាប់ ពិសេសត្រូវចងក្រងជាសហគមន៍អេកូទេសចរណ៍ ដើម្បីបង្កភាពងាយស្រួល ដល់ភ្ញៀវទេសចរមកកម្សាន្ត។

 លោកបន្តថា បើតាមផែនការ ៥ឆ្នាំរំកិល មន្ទីរក៏បានដាក់ចេញនូវទិសដៅជាច្រើនដូចជា ពង្រឹងបន្ថែមទៅលើសេវាកម្មទេសចរណ៍ ពង្រឹងគុណភាពផលិតផលទេសចរណ៍ និងការបណ្ដុះបណ្ដាលធនធានផ្នែកវិស័យទេសចរណ៍ គឺបុគ្គលិកម្នាក់ជំនាញមួយ គឺតម្រូវឱ្យពួកគាត់រៀនជំនាញឱ្យបានច្បាស់លាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ស្របតាមស្ដង់ដារ និងទំនួលខុសត្រូវ ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរមានទំនុកចិត្ត មកលេងម្ដងហើយ ចង់មកម្តងទៀត ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបជាង ២០ម៉ឺននាក់ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីត-១៩ក៏ដោយ៕0202AA11-380C-4A81-929C-3B5833DEB08F8E3857D8-9AB0-49CE-9D39-042BD82CAC11044261CB-7CD2-4E11-8EF2-7B1DD91AC4BBA872DE5B-B753-4373-99FC-2669116A01C97AF1896E-B754-4C5F-8AED-6CAB7097000C99D68A8B-AE30-4434-97D2-CB50E03BFE3C

Comments

Related posts