ឯកឧត្តម​​ ឃួង​ ស្រេង​ថា អ្នកនៅទីក្រុងត្រូវតែមានអនាម័យ​ និងចរិតថ្លៃថ្នូរ​មិន​ត្រូវ​បន្ទោរបង់គ្មានសណ្តាប់ធ្នាប់នោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

​       រាជធានីភ្នំពេញ​៖​ ឯកឧត្ដម​​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានអះអាងថា​  រាជធានីភ្នំពេញ​ មានបង្គន់អនាម័យច្រេីនលេីសលុប​ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែចូលរួមថែរក្សាអនាម័យ​និង​បរិស្ថាន​រាជធានីភ្នំពេញ​របស់​យេីងទាំងអស់គ្នា​ ។​ ឯកឧត្ដម​​ ឃួង​ ស្រេង​ មាន​ប្រសាសន៍​បែបនេះ​ នៅក្នុងកិច្ចប្រជុំ​ស្តីពី​ ការងារគ្រប់គ្រង​ និងវិធានការទប់ស្កាត់​ ម៉ូតូ​ និង​រថយន្ត​បំពាក់បំពង់សុីម៉ាំងប្រែន​ៗ នៅសាលា​រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃ​ទី​២០ខែ​មករា​ឆ្នាំ​២០២១។ 

​   ឯកឧត្តម​ ​ឃួង​ ស្រេង​ បានបញ្ជាក់​ថា​ រាជធានីភ្នំពេញ​ មាន បង្គន់អនា​ម័យ​ច្រេីនណាស់​រាប់ទាំងនៅតាមទីសាធារណៈ​ និងតាមស្ថានីយលក់សាំង​ឬម៉ាតធំៗជាច្រេីន​គេមិនកំណាញ់ទេ​  តែគាត់មិនព្រមចូល​  ។  គ្មានប្រទេសណាគេធ្វេីបង្គន់អនា​ម័យ​១០០ម៉ែត្រ​១នោះទេ​ អ្នកនៅទីក្រុងត្រូវមានចរិតថ្លៃថ្នូរ​ និងមានផែនការច្បាស់លាស់​ គឺមុននឹងចេញពីផ្ទះត្រូវបត់ជើងឱ្យហេីយ​ កុំ​មាន​មាត់​និងអណ្តាត ចេះតែគ្រលាស់នោះ​ ។ 

​     គួររំលឹកថា​ កាលពីព្រឹកថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២១កន្លងមកនេះ រដ្ឋបាលខណ្ឌដូនពេញបានឃាត់ខ្លួន អ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ តាមដើមឈេី និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់ យកមកអប់រំណែនាំ នៅសាលាខណ្ឌ ដូនពេញ ៕83F4E839-A80C-498A-BE58-CE69722EEE0FC9C00469-B156-4A50-B10A-6F73D1D259C32B1E1E73-3698-43D5-BC5A-C5D65441D0B8222490A1-7B99-4CA3-A9F1-50067135E1D7

Comments

Related posts