ក្រសួងកសិកម្មជំរុញដៃគូអភិវឌ្ឍន៍ បង្កើនផលិតភាពផលិតកម្មកសិកម្ម តាមបច្ចេកវិទ្យាទំនើប

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ                                                                                                           
MC៖ រដ្ឋមន្រ្តីកសិកម្មបានជំរុញដៃគូអភិវឌ្ឍន៍ ឱ្យបង្កើនផលិតភាពផលិតកម្មកសិកម្ម តាមរយ:ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ ដើម្បីធានាបាននូវស្តង់ដារផលិត កែច្នៃ វេចខ្ចប់ ធានាបានគុណភាព និងសុវត្ថិភាព ឆ្លើយតបបានតាមនិយាមទីផ្សារនាំចេញ ក្នុងតំបន់ និងអន្តរជាតិ។

យោងតាមផេកផ្លូវការ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ការអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យ កសិកម្ម ឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុង សហការជំរុញ គាំទ្រ និងលើកទឹកចិត្តឱ្យប្រជាកសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម យកចិត្តទុកដាក់បង្កើនផលិត ភាពផលិតកម្មកសិកម្ម តាមរយ:ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ ការប្រើប្រាស់ពូជសុទ្ធ ការប្រើប្រាស់ ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្ត្រីជំនាញ ស្លាកសញ្ញាវេចខ្ចប់ ការរៀបចំចងក្រងជាក្រុម ឬបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ 
 
  ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការអនុវត្តដូច្នេះគឺដើម្បីធានាបាននូវស្តង់ដារផលិត កែច្នៃ វេចខ្ចប់ ធានាបានគុណភាព និងសុវត្ថិភាព ឆ្លើយតបបានតាមនិយាមទីផ្សារនាំចេញក្នុង តំបន់ និងអន្តរជាតិ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី២០ ខែមករា បានឱ្យ ដឹងថា ដើម្បីចូលរួមចំណែកបំពេញលក្ខខណ្ឌតម្រូវ សម្រាប់ការនាំចេញកសិផលទៅកាន់ ទីផ្សារអន្តរជាតិ សំដៅធានា ឬបញ្ជាក់ឱ្យបានសុក្រឹត្យភាពអំពីគុណភាព និងសុវត្ថិភាពកសិផល ឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញ ឬប្រទេសនាំចូល មន្ទីរពិសោធន៍ជាតិកសិកម្ម (National Agriculture Laboratory-NAL) ស្ថិតក្រោម អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងបំពេញបេសកកម្មសំខាន់ក្នុងការចូលរួមចំណែក និងគាំទ្រលើការងារពិសោធន៍ វិភាគ និងស្រាវជ្រាវគ្រប់មុខដំណាំ ជាពិសេសលើការ ពង្រឹងគុណភាព និងសុវត្ថិភាពកសិផល។  ក្នុងនោះ តួនាទី និងភារ កិច្ចរបស់មន្ទីរ ពិសោធន៍នេះ គឺសំដៅដល់ដំណើរការវិភាគ ត្រួតពិនិត្យលើធាតុចូលកសិកម្ម សារធាតុសរីរាង្គ និងអសរីរាង្គ ដើម្បីរកឱ្យឃើញកម្រិតបរិមាណសារធាតុ ដែលមាន កម្រិតភាពសុទ្ធ និងសំណល់នៃធាតុសកម្មមាននៅក្នុងដី ជី ទឹក រុក្ខជាតិ ថ្នាំកសិកម្ម និងពពួកមីក្រូសព៌ាង្គកាយដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅក្នុងខ្សែសង្វាក់ផលិតកម្ម កសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពិសោធន៍ជាតិកសិកម្ម NAL បាននឹងកំពុងផ្តល់សេវាកម្មជូនសាធារណជនមួយចំនួនលើការវិភាគសេវាគាំទ្រលើ ការងារពិសោធន៍ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ការ  វិភាគពាក់  ព័ន្ធនឹងការកំណត់តំបន់ដាំដុះ ការគ្រប់គ្រង និងអភិរក្សធនធានដី និងសេវា ចូលរួមលើការងារសហការ និងអន្តរាគមន៍ ដែលត្រូវបានអនុវត្តជាប្រចាំ ដើម្បីទ្រទ្រង់ និងធ្វើឱ្យកាន់តែប្រសើរទ្បើង  ដល់ការ អភិវឌ្ឍ អនុវិស័យដំណាំ ដោយក្នុងនោះក៏បានរាប់បញ្ចូលផងដែរ នូវការរួមចំណែករកប្រាក់ ចំណូលជូនរដ្ឋ៕photo_2021-01-21_11-09-15

Comments

Related posts